ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បានឱ្យដឹងថា​ការជាប់ឆ្នោត​ជា​បន្តបន្ទាប់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ពីមួយ​អាណត្តិ ទៅមួយ​អាណត្តិ មិនមែនជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​ជាការ​សរ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ការប្រគល់​នូវ​ការជឿទុកចិត្ត និង​ការគាំទ្រ​មិន​ងាករេ​របស់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​មកលើ​គណបក្ស​យើង។

ឯកឧត្តម​បន្តថា ការជឿជាក់ និង​ការបន្ត​គាំទ្រ​នេះ ស្តែង​ចេញពី​អ្វីដែល​ពួកគាត់​ទាំងអស់​បាន និង​កំពុង​ទទួល ដែល​ក្នុងនោះ​គឺ​ការ​រស់នៅក្នុង​សន្តិភាព និង​ការអភិវឌ្ឍ ជាមួយនិង​ក្តីសង្ឃឹម​របស់​ពួកគាត់​ទៅ​ថ្ងៃ​អនាគត ជាមួយ​គណបក្ស​យើង៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.