ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​នៅ​ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ នេះ​ថា នឹង​បន្ត​កាត់​បៀវត្ស​របស់​សម្តេច​បន្ត​ទៀត​ក្នុង​រយៈពេល ៧ ខែ​បន្ថែមទៀត​ជូន​ក្រសួងសុខាភិបាល ខណៈដែល​ជំងឺ​កូ​វីដ ១៩ នៅលើ​ពិភពលោក មិនទាន់មាន​សភាព​ធូ​ស្រាល។

សម្តេច​តេ​ជោ ថ្លែងថា ដើម្បី​ចូលរួម​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ ក្នុង​ឆ្នាំកន្លងមក​ខ្ញុំ​បាន​កាត់​ប្រាក់បៀវត្ស​ទាំងអស់​ក្រោយ​ការបង់ពន្ធ​លើ​បៀវត្ស​ជូន​រដ្ឋ​រយះពេល៧ខែ​ជូនទៅ​ក្រសួងសុខាភិបាល។

សម្តេច​តេ​ជោ​បន្ថែមថា បៀវត្ស​របស់ខ្ញុំ១០លាន​រៀល/ខែ​ត្រូវ​បង់ពន្ធ៩១០.០០០រៀល/ខែ និង​ប្រគល់ជូន​ក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែ​សរុប៧ខែ​ចំនួន៦៣.៦៣៩.០០០រៀល។

សម្តេច​តេ​ជោ មាន​ប្រសា​ស​ន័​បន្តថា អាស្រ័យ​ដោយ​កូ​វីដ១៩បាន​នឹង​កំពុង​កើតមាន​បន្ត​នៅ​ទូទាំង​ពិភពលោក​រាប់ទាំង​កម្ពុ​ជា​យើង​ផង ខ្ញុំ​សូម​ប្រកាស​បន្ត​កាត់​បៀវត្ស​ទាំងអស់​ក្រោយ​ការបង់ពន្ធ​រយះពេល៧ខែ​ទៀត​ជូនទៅ​ក្រសួងសុខាភិបាល​ដោយ​ចាប់ពី​ខែ​កុ​ម្ភះ​ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១ ។

សម្តេច​តេ​ជោ​បញ្ជា​ក់ទៀ​ថា ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី​ទាំង​ស្ថាប​ន័​ស៊ីវិល​និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​បរិច្ចាគ​ដោយ​ការ​កាត់​បៀវត្ស​ទាំងស្រុង​ឬមួយ​ផ្នែក​រយះពេល​ខ្លី​ឬ​វែង​តាម​ការស្ម័គ្រចិត្ត​ជួយ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​កូ​វីដ១៩ ដែល​បង្ហាញឱយឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​យើង៕

Leave a Reply

Your email address will not be published.