ភ្នំពេញ៖ គម្រោង​ជួសជុល បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ចាប់ពី​ព្រឹក​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ​តទៅ។ដូច្នេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សេចក្តីជូនដំណឹង សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ មេត្តា​ជ្រាបថា

ការដ្ឋាន​ជួសជុល​បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​លើ​ស្ពាន  គឺ​អនុវត្ត​ម្តង​មួយ​ចំហៀង​នៃ​តួ​ស្ពាន។ ទំហំ​តួ​ផ្លូវ​ព្រះមុនីវង្ស​ចាស់​សរុប​ប្រវែង​ទទឹង ១១ ម៉ែត្រ។ ការហ៊ុមព័ទ្ធ​ការដ្ឋាន​ដើម្បី​ជួសជុល​អស់​ប្រវែង ៣ម៉ែត្រ នៃ​ទំហំ​តួ​ផ្លូវ​ប្រវែង ១១ម៉ែត្រ។ នៅសល់​ទំហំ​ទទឹង​ប្រវែង ៨ ម៉ែត្រ បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ចរាចរ​បានជា​ធម្មតា។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូនដំណឹង សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង យោគយល់​អធ្យាស្រ័យ​នៅក្នុង​អំឡុងពេល​នៃ​ដំណើរការ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ​ដោយ ក្ដី​អនុគ្រោះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.