ភ្នំពេញ៖​​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លា​វៃ​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជានិច្ច​ជា​កាល​បាន​យកចិត្តទុកដាក់​បំផុត ចំពោះ​ការកសាង ពង្រឹង កងយោធពល​ខេមរភូមិន្ទ លើ​គ្រប់​វិស័យ។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត  នៅក្នុង​សិក្ខាសាលា ដក​ពិសោធន៍​លើ​ការងារ​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន អង្គភាព​ស៊ីវិល​នា​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នេះ​បន្តថា  ទន្ទឹមនឹង​ការអំពាវនាវ​លើកទឹកចិត្ត ពន្យល់​ដល់​ស្ថាប័ន អង្គភាព​រដ្ឋ ព្រមទាំង​សប្បុរសជន​គ្រប់ មជ្ឈដ្ឋាន នូវ​ភារកិច្ច​ការពារជាតិ​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​គ្រប់រូប ដោយ​លើ​គោលការណ៍​ស្ម័គ្រចិត្ត បានធ្វើការ​ផ្គូរ​ផ្គង ស្ទាបស្ទង់ ថ្លឹងថ្លែង​លទ្ធភាព​របស់​ស្ថាប័ន អង្គភាព​រដ្ឋ ព្រមទាំង​សប្បុរសជន​នានា បង្កើតជា​សម្ព័ន្ធមេត្រីភាព​មួយ រវាង​បណ្តា​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​បណ្តា​ស្ថាប័ន​អង្គភាព​រដ្ឋ វិស័យ​ឯកជន ព្រមទាំង​សប្បុរស​ជាច្រើន។

ឯកឧត្តម​បាន​បន្តរ​ទៀតថា : គោល បំណង​នៃ​ការរៀបចំ​សិក្ខាសាលា នេះ​ឡើង គឺ​ដើម្បី លើកទឹកចិត្ត​ដល់​ដៃគូ​សម្ព័ន្ធមេត្រីភាព ឲ្យ​បន្ត និង​ពង្រឹង​ការងារ​សម្ព័ន្ធមេត្រីភាព​ឲ្យ​បាន​សកម្ម ថែមទៀត ជាពិសេស​នៅ​ទិស​យោធភូមិភាគ​ទី ៤ ន៊​ដើម្បី​ពង្រឹង និង​ពង្រីក​សមិទ្ធផល​ការងារ សម្ព័ន្ធមេត្រីភាព និង​តម្រង់ទិស ឱ្យមាន​គុណ​ប្រ​យោ​ជ ន៍ ជា​យុទ្ធសាស្ត្រ​យូរអង្វែង។

ក្នុង​ឪ​កាស​នេះ អង្គសិក្ខាសាលា​បាន​ដំណើរការ​នូវ​កិច្ចពិភាក្សា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដោយមាន​ការចូលរួម​ពិភាក្សា​ពី​តំណាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ និង​តំណាង​អង្គភាព​ស្ថ​ប័ន​ស៊ីវិល ដែលជា​ដៃគូ​ស​ម្ព័​ន​មេត្រីភាព ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.