ភ្នំពេញ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច បានឱ្យដឹងថា សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់ ការអភិវឌ្ឍ និងអ្វីៗទាំងអស់​របស់​កម្ពុជា ឈរលើ​មូលដ្ឋាន​សន្តិភាព​ទើប​កម្ពុជា អាច​ងើបឈរ​ឡើងវិញ​ដោយ ខ្លួន ឯង ហើយ​បាននិងកំពុង​បោះជំហាន​ទៅមុខ​លើ​វិថី​អភិវឌ្ឍន៍។

ក្នុងឱកាស​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩- ២០២០ និង​លើក​ទិសដៅ​ឆ្នាំ២០២១ របស់​ក្រសួង​កិច្ចការនារី នា​ថ្ងៃទី២៧  ខែមករា ឆ្នាំ២០២១ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មាន​ប្រសា​ស​ន៏​បញ្ជាក់ថា​ទន្ទឹមនឹងនេះ ស្ថានភាព​ស្ត្រី និង​សមភាព​យេនឌ័រ​ក៏មាន ការរីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​កំណើន​សេដ្ឋ កិច្ច​និង​ការអភិវឌ្ឍ​សង្គម ក៏បាន​រុញច្រាន​មនុស្ស​ជាច្រើន ឱ្យ​ចាក ចេញពី​ភាពក្រីក្រ និង​ងាយ​រងគ្រោះ។

លោកជំទាវ​បន្តថា ដូច​បណ្តា​ប្រទេស​ដទៃ​ដែរ កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ប្រកបដោយ​ភាពម៉ឺងម៉ាត់​និង​ហ្មត់ចត់ ដើម្បី​ទប់ ស្កាត់​ការរីក​រាលដាល និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​នេះ។ ជាក់ស្តែង​ទោះបី កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ករណីនេះ​ភាគ ច្រើន​ប្រភេទ​នាំចូល និង​គ្មាន​អ្នកណាម្នាក់​ស្លាប់​នោះឡើយ។

លោកជំទាវ​បន្ថែមថា កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​បានល្អ​និង​កាត់បន្ថយ ផលប៉ះពាល់​ជា​អវិជ្ជមាន​នានា ឱ្យ​ស្ថិតក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន តាមរយៈ វិធានការ​ចាំបាច់​ខាង​ផ្នែក​សង្គម-សេដ្ឋកិច្ច​ជា​បន្តបន្ទាប់។ វិធានការណ៍ របស់​រដ្ឋាភិបាល​កម្ពុ​ជា​ចំពោះ​ជំងឺ​កូ​វីដ-១៩កន្លងមកនេះ​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ថា ជា​អភិក្រម​ដ៏​មាន ប្រសិទ្ធភាព​ទូទាំង​អន្តរក្រសួង-ស្ថាប័ន និង​សង្គម ជាតិ​ទាំងមូល និង​អម​ជាមួយ​វិធានការ​ផ្នែក​សង្គម-សេដ្ឋកិច្ច។

នៅក្នុង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិបត្តិ​កូ​វីដ-១៩កន្លងមក​បាន​ឆ្លើយតប និង​ផ្តល់នូវ​អត្ត​ប្រយោជន៍​ដោយផ្ទាល់​ជាច្រើន​ដល់​ស្ត្រី​និង​ក្រុម​ជន​ងាយ​រងគ្រោះ ពិសេស តាមរយៈ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ការដាក់ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ការរៀបចំ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​ជួយ​ស្តារ​លទ្ធភាព និង​លើកកម្ពស់​អាជីវ​កម្មស​ហ​គ្រាស​ធុន​តូច​និង​មធ្យម​ជាដើម។

ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​យល់ច្បាស់​ថា ការគាំទ្រ និង​ឆ្លើយតប​នឹង​តម្រូវការ​និង​តួនាទី​របស់​ស្ត្រី នៅក្នុង​បរិការណ៍​អំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ-១៩ ជា​កិច្ចការ​អាទិភាព ក្នុង​លក្ខខណ្ឌ​សង្គម​ផង និង​ជា​សក្តានុពល​សម្រាប់ ការវិនិយោគ ដ៏​វៃឆ្លាត​នៅក្នុង​ការស្តារ និង​ព​ន្លឿ​ន​កំណើន​សេដ្ឋ កិច្ច-សង្គម​ក្រោយ​វិបត្តិ​ផង ។

នេះ​គឺជា​ពេលវេលា​ដែល​យើង​ត្រូវ​រួមគ្នា ក្នុងការ ស្វែងរក​វិធីសាស្ត្រ​នានា ដោយ​ប្រែក្លាយ​បញ្ហា​ឱ្យទៅជា​កាលានុវត្តភាពថ្មីៗ ក៏ដូចជា​ប្រើប្រាស់​មូលដ្ឋាន​ដែលមាន​ស្រាប់ ដើម្បី​កសាង​ភាព​ធន់ និង​សមត្ថភាព​ឆ្លើយតប​នឹង​វិបត្តិ​នៃ​ជម្ងឺ​កូ​វីដ-១៩ ក៏ដូចជា​ការប្រែប្រួល​នានា​ផ្សេងទៀត​ក្នុងសង្គម និង​ការឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម ជំនា​ន់ទី៤៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.