មី​យ៉ាន់​ម៉ា៖ បុគ្គលិក​ពេទ្យ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា នាំគ្នា​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ដែល​បានចាប់ផ្ដើម ក្នុង​ទីក្រុង​ណេ​ពី​ដ័​រ ដំបូង​គេ។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រទេស​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី២៧ មករា ម្សិលមិញ​ថា ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​មី​យ៉ាន់​ម៉ា បានចេញ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃ​ពុធ(ទី២៧មករា) រឿង​ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ឱ្យ​ប្រជាជន​ក្នុងប្រទេស ដោយ​បុគ្គលិក​ពេទ្យ នឹង​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​បានទទួល​ការការពារ​នេះ។

ទាំងអស់នេះ ការចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ដំបូង បានចាប់ផ្ដើម​ឡើង​នៅក្នុង​ទីក្រុង​ណេ​ពី​ដ័​រ ដោយមាន​គ្រូពេទ្យ គិលានុបដ្ឋាក និង​មន្ត្រី​សុខភាព​សាធារណៈ សរុប​ប្រមាណ​ជាង ៣ ៨០០នាក់ បាន​តម្រង់​ជួរ​គ្នា​ចូល​ទទួល​សេវា​កម្មនេះ។

ខណៈដែល​ក្រុម​បន្ទាប់ គឺ​មន្ត្រី និង​បុគ្គលិក​សុខាភិបាល និង​អាជ្ញាធរ ក្នុង​ប្រព័ន្ធ​ការងារ ដែល​ពាក់ព័ន្ធ សរុប​ជាង ២៥ ០០០នាក់ ក្នុង​ទីក្រុង​យ៉ាង​ហ្គូ​ន ទីក្រុង​ដែល​ធំជាងគេ​បំផុត​របស់​ប្រទេស ដោយ​តាម​កាលបរិច្ឆេទ នឹង​ចាប់ផ្ដើម​បានទទួល​វ៉ាក់សាំង ចាប់តាំងពី​ថ្ងៃ​ពុធ ទី២៧ មករា ម្សិលមិញ​ដូចគ្នា។

សកម្មភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ បាន​កើតឡើង​ក្រោយពី​ប៉ុន្មាន​សប្ដាហ៍​មុន រដ្ឋបាល​មី​យ៉ាន់​ម៉ា​បានទទួល​វ៉ាក់សាំង ១ឈុត​ដំបូង ចំនួន ១,៥លាន​ដូ​ស ពី​ចំនួន​ទាំងអស់​ជាង ២លាន​ដូ​ស ដែល​បាន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​នៃ​ប្រទេស​ឥណ្ឌា ក្រោម​គ្រោងការ COVAC របស់​អង្គការ​សុខភាព​ពិភពលោក(WHO) ដោយ​វ៉ាក់សាំង​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា​បានទទួល​នេះ គឺជា​ផលិតផល ដែល​ប្រទេស​ឥណ្ឌា បានទទួល​តិច​ណូ​ឡូ​ជី​ខាង​ការផលិត មកពី​ក្រុមហ៊ុន AstraZeneca របស់​ចក្រភព​អង់គ្លេស និង​ទំនិញ​ដែល​ផលិត​ដោយ​ប្រទេស​ឥណ្ឌា​មួយ​នេះ នឹងមាន​ឈ្មោះ​ខាង​ពាណិជ្ជកម្ម​ថា “CoviShild”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.