សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​និង​អ៊ីរ៉ង់​ជួបពិភាក្សា​គ្នា​នៅ​កណ្តាល​រដ្ឋ​ធា​ទី​តេ​ហ​រ៉ង់

 

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

តេ​ហ​រ៉ង់៖យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​អ៊ិ​រ៉ង់ IRNA នៅ​ថ្ងៃ​ពុធ​ទី៩ខែកញ្ញា​នេះ​បាន​ឲ្យ​ដឹងថា​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​និង​អ៊ីរ៉ង់​បានធ្វើ​ជំនួប​ពិភាក្សា​មួយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ប្រភព​ដដែល​បាន​សរសេរ​ទៀតថា​លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​និង​សម​ភាគី​ខាង​ប្រទេស​ឥណ្ឌា​គឺ​លោក Subrahmanyam Jaishankar បាន​បើក​កិច្ច​ពិភាក្សាគ្នា​ដោយផ្ទាល់​មួយ​នៅក្នុង​រដ្ឋធានី​តេ​ហ​រ៉ង់​នៃ​ប្រទេស​អ៊ិ​រ៉ង់​ក្រោម​ប្រធានបទ​ដើម្បី​ត្រួតពិនិត្យ​មើលទៅ​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​និង​ក៏ដូចជា​បញ្ហា​ក្នុង​តំបន់​ផងដែរ។

 

នៅក្នុង​នោះ​ផងដែរ​លោក Zarif និង​លោក Jaishankar ក៏បានសង្កត់ធ្ងន់ៗផងដែរ​ទៅលើ​កិច្ចការងារ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ទ្វេរ​ភាគី​ឲ្យ​បាន​កាន់តែខ្លាំង​បន្ថែមទៀត​នៅក្នុង​រូបភាព​ទាំងអស់៕