​ស្វាយរៀង៖ ក្រោម​ការយកចិត្តទុកដាក់​ក្នុងការ​ជំរុញ​លេ​ី​ការងារ​បំពាក់​ភ្លេ​ី​ង​បំភ្លឺ​ផ្លូវ​សាធារណៈ  ឲ្យ​បាន​គ្រប់គ្រាន់​លេ​ី​ផ្លូវ​នានា​ក្នុង​ក្រុង​ស្វាយរៀង  នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨  ខែមករា ឆ្នាំ២០២១នេះ នៅ​សាល​រំដួល អគារ ក សាលាខេត្ត ឯកឧត្តម  ហែម  ពិសិដ្ឋ  អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង  តំណាង​ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្ត បាន​អនុញ្ញាតិ​ឲ្យ​តំណាង​ក្រុមហ៊ុន​ជប៉ុន មី​នេ​បៀ​មី​ត​ស្ស៊ុ​មិ​ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ​ឆ្លាត​វ៉ៃ​ប្រភេទ LED និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​គម្រោង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅ​ខេត្តស្វាយរៀង។

ក្នុងឱកាស​នោះ តំណាង​ក្រុមហ៊ុន បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រដ្ឋបាលខេត្ត ដែល​អនុញ្ញាត និង​ឯកភាព​នូវ​ពេលវេលា​នាពេលនេះ ឲ្យ​លោក និង​សហការី ចូលជួប​ជម្រាបជូន​អំពី​គម្រោង​ដែល​ក្រុមហ៊ុន​បាន​សិក្សា​ពី​ទីតាំង​ភូមិសាស្ត្រ​ដែល​រដ្ឋបាលខេត្ត​បានចង្អុលបង្ហាញ​ក្នុងការ​បំពាក់​អំពូល​ឆ្លាត​វៃ​ក្នុង​ក្រុង​ស្វាយរៀង  ដែល​គ្រោង​នឹងធ្វើ​ការវិនិយោគ​លើ​វិស័យ​ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ឆ្លាត​វ៉ៃ​នៅលើ​ទឹកដី​ខេត្តស្វាយរៀង។

មានប្រសាសន៍​ក្នុងជំនួប​នេះ  ឯកឧត្តម  ហែម  ពិសិដ្ឋ  អភិបាលរង​ខេត្ត ក្នុងនាម​តំណាង​ឯកឧត្តម​អភិបាលខេត្ត  បាន​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​តំណាង​ក្រុមហ៊ុន ជប៉ុន​មី​នេ​បៀ ដែលមាន​បំណង​ធ្វើការ​វិនិយោគ​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​នៅពេលនេះ រដ្ឋបាលខេត្ត​សង្ឃឹមថា ក្រុមហ៊ុន  នឹង​បន្ធូរបន្ថយ​នូវ​តម្លៃ​សមស្រប​ទៅ  នឹង​បរិបទ​នាពេល​បច្ចុប្បន្ន នៅ​កម្ពុជា  ក៏ដូចជា​អ្វីដែល​ដែល​បាន​ពិនិត្យ និង​ពិភាក្សាគ្នា ពីមុន  និង​ពេលនេះ  ដេ​ី​ម្បី​រដ្ឋបាលខេត្ត​រក​កញ្ចប់​ថវិកា  សម្រេច​លេ​ី​គម្រោង​មួយ​នេះ  ដេ​ី​ម្បី​ដាក់​ឲ្យ​ដំណេ​ី​រការ។

ឯកឧត្តម​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ក្នុងនាម​រដ្ឋបាលខេត្ត​ស្វាយរៀង សូម​គាំទ្រ និង​ផ្ដល់​ការសហការ​សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន​លើ​វិស័យ​ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​នៅក្នុង​ខេត្តស្វាយរៀង ដែល​នឹង​រៀបចំ​ឡេ​ី​ង​នាពេលខាងមុខ  ក្រោយ​ពិនិត្យ​សិក្សា  និង​ឯកភាពគ្នា​លេ​ី​គម្រោង​មួយ​នេះ​រួចរាល់។

សូម​ជម្រាបជូន​ថា  បេ​ី​តាម​ការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន អំពូល​ឆ្លាត​វ៉ៃ​នេះ​បានផ្តល់​អត្ថប្រយោជន៍​រួមចំណែក  ក្នុង​កាត់បន្ថយ​ទៅលើ​ការចំណាយ​ថាមពល​អគ្គិសនី និង​ឧស្ម័ន​ការ​បូ​និ​ច ជាពិសេស​ចូលរួម​លើកកម្ពស់​សោភ័ណភាព​នៅក្នុង​ខេត្ត​ស្របទៅតាម​សម័យកាល​បច្ចុប្បន្ន៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.