ខេត្ត​កែប៖  ព្រឺ​ក​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប  និង​ជា​ប្រធាន​ក្រុមការងារ​កសាង​ផែនការអភិវឌ្ឍន៍  និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត   អ​ញ្ចើ​ញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​រៀបចំ ចងក្រង​សេចក្ដីព្រាង​សៀវភៅ​កម្ម​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត(២០២១-២០២៣ )របស់​រដ្ឋបាលខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម ដោយ​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត សមាជិក សមាជិកា​ក្រុមការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​ខេត្ត និង​អ្នក​ពាក់​ពន្ធ​ជាច្រើនរូប​ផងដែរ។

លោក គង់ សាវ៉ាត ប្រធាន​មន្ទីរ​ផែនការ​ខេត្ត និង​ជា​សមាជិក​អចិ​ន្រៃ្ត​យ៍​ក្រុមការងារ បាន​លើកឡើងថា ដើម្បីឱ្យ​ស្របតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង រដ្ឋបាល​រាជធានី  ខេត្ត  ក្រុង  ស្រុក  ខណ្ឌ  សេចក្ដីណែនាំ​បច្ចេកទេស ស្ដីពី​ការរៀបចំ  និង​កសាង​កម្មវិធី វិនិយោគ បី​ឆ្នាំ​រំកិល​ខេត្ត  ក្របខ័ណ្ឌ​អភិវឌ្ឍន៍​រយ:ពេល​ប្រាំ​ឆ្នាំ​របស់​ខេត្ត  ក្រុមការងារ​បច្ចេកទេស​បានរៀបចំ​ជា​សេចក្តីព្រាង​នេះ​ឡើង តែ​សេចក្តីព្រាង​នេះ មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់ គ្រប់​ជ្រុងជ្រោយ​ទេ ចាំបាច់​ត្រូវធ្វើ​ការកែសម្រួល​បន្តទៀត មុននឹង​ដាក់ជូន​គណៈ​អភិបាលខេត្ត​ពិនិត្យ និង​ផ្តល់យោបល់​បន្ត។ លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា សេចក្តីព្រាង​នេះ នៅ​ខ្វះចន្លោះ​ច្រើន ហេតុនេះ​សូមឱ្យ​បណ្តា​អ្នកចូលរួម​ទាំងអស់​ពិនិត្យមើល​ម្តងមួយៗ គ្រប់ជំពូកៗ គ្រប់​គម្រោង​ទាំងអស់ ដែលមាន​ក្នុង​សៀវភៅ​នេះ ។

ឯកឧត្តម សោម ពិសិដ្ឋ  អភិបាលខេត្ត​កែប  បាន​សង្កត់ធ្ងន់ថា  ដើម្បីឱ្យ​សៀវភៅ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត មាន​តម្លាភាព មានការ​ចូលរួម មាន​សង្គតិភាព និង​ពិសេស គឺ​ពង្រឹង​ការអនុវត្ត​នូវ​គោលការណ៍​ទាំង៩ និង​វប្បធម៌​ប្រជាធិបតេយ្យ សៀវភៅ​កម្មវិធី​វិនិយោគ​នេះ  ត្រូវមាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ  ស្តីពី​ចំនួន​គម្រោង​សកម្មភាព ដែលមាន​ថវិកា​គាំទ្រ ចំនួន​គម្រោង​សកម្មភាព​អាទិភាព​ដែល​មិនទាន់មាន​ថវិកា​គាំទ្រ ជាពិសេស​គម្រោង​សកម្មភាព​ដែល​កំពុងដំណើរការ ក្នុង​ទឹកដី​ខេត្ត ក្រុង ស្រុក និង​ឃុំ​សង្កាត់។ សេចក្តីព្រាង​សៀវភៅ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល(២០២១-២០២៣) របស់​រដ្ឋបាលខេត្ត ត្រូវមាន​ទម្រង់ និង​មាតិកា​ស្របតាម​សេចក្តីណែនាំ​បច្ចេកទេស​ប្រកាស​អន្តរក្រសួង រវាង​ក្រសួងមហាផ្ទៃ  និង​ក្រសួងផែនការ ។

ឯកឧត្តម​អភិបាលខេត្ត​បាន  បញ្ជាក់​បន្ថែមទៀតថា    វិស័យ​ទាំងអស់  ត្រូវតែ​ចូលរួម​ពិនិត្យ  កែសម្រួល​អោយបាន​ម៉ត់ចត់  ជាពិសេស​ទៅ​លេ​ី​គម្រោង​ជា​អាទិភាព​របស់​មូលដ្ឋាន  ត្រូវតែ​តែមាន​លក្ខណៈ​គ្រប់គ្រាន់​និង​ច្បាស់លាស់  ព្រមទាំង​ជា​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.