សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោក​ត្រាំ​គ្រោង​ចាយលុយ​ផ្ទាល់ខ្លួន១០០លាន​ដុល្លារ​ដើម្បី​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ខាងមុខ

 

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បរទេស៖ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី៩ខែកញ្ញា​នេះ​បាន​ឲ្យ​ដឹងថា​ប្រធានាធិបតី​អាមេរិក​បានធ្វើ​ការបញ្ជា​ក់ច្បាស់ៗអំពី​ផែនការ​របស់លោក​ក្នុងការ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន​មួយ​ក្នុងការ​រៀបចំ​ការងារ​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​នាពេលខាងមុខ។

ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ជាច្រើន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​លោក​ត្រាំ​បាន​និយាយថា៖ប្រសិនបើ​ក្រុមការងារ​របស់លោក​ត្រូវការ​បន្ថែម​នោះ​ខ្ញុំ​នឹង​ចាក់​បញ្ចូល​លុយ​ផ្ទាល់ខ្លួន​ដូច​កាល​គ្រា​យុទ្ធនាការ​ឆ្នាំ២០១៦ដែរ។

 

គួរ​ឲ្យ​ដឹង​ដែរ​ថា​លោក​ត្រាំ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បានប្រកាសថា​លោក​កំពុង​ពិភាក្សា​និង​ពិចារណា​ក្នុងការ​ប្រើប្រាស់​កញ្ចប់​ប្រាក់​ប្រមាណ​ជា១០០លាន​ដុល្លារ​ដែល​លុយ​ផ្ទាល់ខ្លួន​របស់គាត់​ក្នុងការ​រៀបចំ​យុទ្ធនាការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ខែវិច្ឆិកា​ខាងមុខនេះ៕