ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (គ.ជ.ប.ជ) បាន​ឲ្យ​ដឹងថា អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ស្នើ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ប​ញ្ជូ​ល​ជា​បេក្ខភាព​របស់ខ្លួន ក្នុង​ការប្រឡង​ជ័យលាភី​ទាក់ទង​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខណៈដែល​អង្គការ​IOM មើលឃើញ​កម្ពុជា ជា​ប្រទេស​ដែល​ស្វិតស្វាញ និង​សកម្ម​បំផុត​ក្នុងការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។

ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ ឆ្នាំ២០២១ នា​ព្រឹក​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុន​អេង បាន​ផ្ដាំផ្ញើ​ដល់​អង្គពិធី​ទាំងមូល​ថា ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​អំពើ​ជួញដូរ​មនុស្ស ហើយ​ចាត់ទុកថា ជា​បញ្ហា​អាទិភាព​សម្រាប់​ពិភពលោក រហូតដល់​បង្កើត​ជាក​តិ​កា​សញ្ញា​ពិភពលោក ស្ដីពី​ទេសន្ដរប្រវេសន៍ ដោយសារ​គេ​រកឃើញថា «ជន​ដែល​ត្រូវបាន​គេ​ជួញដូរ​ក្នុង​ចំណា​ម​ជន​ទេសន្ដរប្រវេសន៍ ត្រូវ​បានចេញ​ឆ្ងាញ​ពី​ស្រុកកំណើត។

លោកជំទាវ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ហើយ​ឥឡូវនេះ​កម្ពុជា​ក៏​កំពុងតែ​ឡើង​កូត​ទៀតហើយ ដោយសារតែ​អង្គការ IOM ហ្នឹង បាន​មើលឃើញថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មាន​ភាព​សកម្ម និង​ទទួលបាន​លទ្ធផល​ល្អ។ ចឹ​ង អង្គការ IOM បានស្នើ​កម្ពុជា​ដាក់ចូល​ក្នុង​បញ្ជី​បេក្ខភាព​ប្រទេស​ទទួលបាន​ជ័យលាភី ក្នុងការ​អនុវត្ត កតិកាសញ្ញា​ពិភពលោក»។

លោកជំទាវ បន្ដថា រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​បញ្ហា​ខាងលើ​នេះហើយ ដើម្បី​ជូនដំណឹង​ទៅ​អង្គការ IOM ថា កម្ពុជា​ទទួល​ស្វាគមន៍ ដែល​ដាក់​កម្ពុជា​ជា​បេក្ខភាព​ជា​ប្រទេស​ទទួល​ជ័យលាភី​ក្នុងការ​អនុវត្ត​កតិកាសញ្ញា​ពិភពលោក ហើយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​ចំនួន២ ប៉ុណ្ណោះ បាន​ចូល​ជា​បេក្ខភាព​កតិកាសញ្ញា​ពិភពលោក។

ឆ្លៀតឱកាស​នោះ លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើងថា អ្វី​ដែលជា​សារៈសំខាន់ ក្នុង​ការធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​ឆ្លុះបញ្ចាំង​អ្វីដែល​ធ្វើ​នាពេល​កន្លងមក តើ​វា​គ្រប់គ្រាន់​ហើយ​ឬ​នៅ? ដើម្បី​ឆ្លើយតប​ទៅនឹង​ការជឿទុកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រគល់​ភារៈកិច្ច​មក​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជាពិសេស ការពារ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ភាព​រងគ្រោះ និង​លើកកម្ពស់​គោរព​សិទ្ធិ ជាពិសេស​សេចក្ដីថ្លៃថ្នូរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.