ភ្នំពេញ៖ បន្ទាប់ពី​ការប្រកាស​ដាក់ចេញ​លក្ខ​ខណ្ឌ​ថ្មី​របស់​កម្មវិធី WhatsApp ដែល​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ត្រូវ​តែ​យល់ព្រម ចែករំលែក​ទិន្នន័យ​ឯកជន​ភាព​របស់​ពួកគេ មានដូចជា  ឈ្មោះ លេខ​ទូរ​សព្ទ បញ្ជី​អាសយដ្ឋាន លេខ​សំគាល់​អាសយដ្ឋាន​ទីតាំង (IP address) និង​ទិន្នន័យ​ប្រើប្រាស់​មួយចំនួនទៀត ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នោះមក មាន​អ្នកប្រើប្រាស់​ជាច្រើន​បាន​ងាក​មក​ប្រើ​កម្មវិធី​ទំនាក់ទំនង​សង្គមផ្សេងៗទៀត​មានដូចជា​កម្មវិធី Signal និង​កម្មវិធី Telegram ដែល​នេះ​បានធ្វើឱ្យ​ក្រុមហ៊ុន​ទាំងពីរ​មានការ​កើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

ដើម្បី​ទាក់ទាញ​ចំនួន​អ្នកប្រើប្រាស់​ឱ្យបាន​កាន់តែច្រើន និង​ដើម្បី​ធ្វើឱ្យមាន​ភាពងាយស្រួល​ស​ម្រា​ប់​អ្នកប្រើប្រាស់​ដែល​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​ពី​កម្មវិធីផ្សេងៗទៀត​មានដូចជា WhatsApp, Line និង KakaoTalk មក​កម្មវិធី Telegram ផង​នោះ ក្រុមហ៊ុន Telegram បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី ហើយ​ថែមទាំង​បានធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​អ្នកប្រើប្រាស់​ក្នុង​ការទាញយក​ទិន្នន័យ​ដូចជា​សារ​ពី​កម្មវិធី​ចាស់​ទៀតផង។

សម្រាប់​ព័ត៌មាន​លម្អិត​លោកអ្នក​អាច​ចូលទៅ​អាន​ការណែនាំ​របស់​ក្រុមហ៊ុន Telegram តាម​តំណ​ភ្ជាប់​ដូចខាងក្រោម៖

https://youtu.be/RHycofQUmdA

Leave a Reply

Your email address will not be published.