ភ្នំពេញ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រទះឃើញ​មានការ​ឡាយ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក ដែលមាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​មួយ​ដែល​កំពុងតែ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ឱ្យ​បញ្ចូល​លេខ​ប័ណ្ណឥណទាន ដោយ​ប្រើ​រូបភាព​តារាល្បីៗរបស់​ខ្មែរ​យើង។

នៅក្នុង​ការបោក​បញ្ឆោត​នេះ ជាដំបូង​ជនខិលខូច​បាន​ប្រើពាក្យ​ពេចន៍​ថា លោកអ្នក​អាច​នឹង​រកប្រាក់​បាន ៥០០០ដុល្លារ តាមរយៈ​ការផ្សព្វផ្សាយ​នេះ ប៉ុន្តែ​នៅពេលដែល​លោកអ្នក​ចុច​បន្ត វា​នឹង​ស្នើ​សុំឱ្យ​បញ្ចូល អុ​ី​ម៉ែ​ល លេខ​សម្ងាត់ ដើម្បី​បង្កើត​គណនី​មើល​វីដេអូ និង​បញ្ចូល​លេខ​ប័ណ្ណឥណទាន​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ។ បន្ទាប់ពី​បាន​លេខ​ប័ណ្ណឥណទាន​ហើយ​ជនខិលខូច​បាន​ប្រើពាក្យ​ពេ​ជ​ន៏​បន្ថែម​ដោយ​អះអាងថា ទូរ​សព្ទ​របស់​លោកអ្នក​ត្រូវបាន​វាយប្រហារ គណនី​និង​ទិន្នន័យ​នៅក្នុង iCloud អាច​ត្រូវបាន​លួច និង​ទូរ​សព្ទ​អាច​ត្រូវ​ឈប់​ដំណើរការ ដើម្បីឱ្យ​លោកអ្នក​បញ្ចូល​កម្មវិធី​បន្ថែម។

នាយកដ្ឋាន​សូម​ណែនាំ​ដល់​អ្នកប្រើប្រាស់​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​កុំ​ជឿ​នូវ​ការផ្សព្វផ្សាយ​ឈ្នះ​រង្វាន់ ឬ​រកប្រាក់​បានងាយៗនោះ។ សូម​លោកអ្នក​កុំ​ផ្ដល់​លេខ​ប័ណ្ណឥណទាន ឬ​លេខ​គណនី​ធនាគារ និង​កុំ​បញ្ចូល​កម្មវិធី​បន្ថែម​តាម​ការបំភិតបំភ័យរ​បស់​ជនខិលខូច ព្រោះនេះ​ជាការ​បំភ័យ​ដើម្បីឱ្យ​លោកអ្នក​ដំឡើង​កម្មវិធី​មេរោគ​ដែល​អាចឱ្យ​ពួកគេ​ធ្វើការ​វាយប្រហារ​ពិតប្រាកដ​ទៅលើ​ទូរ​សព្ទ​របស់​លោកអ្នក​វិញ​តែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.