ចិន៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ បាន​រាយការណ៍​ថា ក្នុងអំឡុង​ពេលដែល​ក្រុង​ប៉េកាំង បញ្ជូន​យន្តហោះ​ចម្បាំង​សម្រុកចូល​ដែនអាកាស​របស់​តៃវ៉ាន់ កាន់តែ​ញឹកញាប់​ឡើង​នោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី២៨មករា)  ក្រសួងការពារជាតិ​ចិន បាន​ថ្លែង​ដោយ​សំឡេង​ម៉ឺងម៉ាត់ ដាស់តឿន​ក្រុង​តៃប៉ិ​ថា ឯករាជ្យ មានន័យថា សង្គ្រាម តែ​បាន​បដិសេធ​ឆ្លើយតប​ពី​គោលជំហរ​របស់​សហរ​ដ្ឋ​អាមេរិក ដែល​ការពារ​សេរីភាព​របស់​តៃវ៉ាន់។

សារព័ត៌មាន News Week ក៏បាន​រាយការណ៍​ដែរ​ថា លោក Wu Qian អ្នកនាំពាក្យ​ក្រសួង​ការពារ នៃ​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍ (ទី២៨មករា) បាន​ចេញមក​ប្រកាស​ដាស់តឿន​តៃវ៉ាន់ នៅក្នុង​ការ​ថ្លែង​របាយការណ៍​សរុប​ប្រចាំខែ បន្ទាប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ប្រទេស​ចិន បាន​បញ្ជូន​កម្លាំង​ខាង​យោធា​ចូលទៅក្នុង​ឈូង​សមុទ្រ​តៃវ៉ាន់ រួមមាន​យន្តហោះ​កងទ័ព ចំនួន ២៨គ្រឿង មាន​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផង ចូលទៅក្នុង​តំបន់​ការពារ​ខាង​អាកាស ADIZ របស់​តៃវ៉ាន់ នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង។

និង​កាលពី​ថ្ងៃ​ចន្ទ ទី២៥ កន្លងទៅ មាន​យន្តហោះ​ចម្បាំង​របស់​ចិន ១គ្រឿង បានបង្ហាញ​ខ្លួន​នៅក្នុង​តំបន់ ADIZ ដែល​ជាល​ទួ្ធ​ផល​បង្ហាញថា ក្រុង​ប៉េកាំង​បានធ្វើការ​រុករាន​ឈ្លានពាន​ចូលក្នុង​ដែនដី​តៃវ៉ាន់ ៤លើក ពេញ​មួយ​រយៈពេល ៣ថ្ងៃជាប់ៗគ្នា។ នេះ​បើតាម​ការអះអាង​របស់​ក្រសួង​ការពារ​ប្រទេស​តៃវ៉ាន់។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ លោក Wu បាន​អះអាងថា តៃវ៉ាន់​មិនអាច​បំបែក​ចេញពី​ប្រទេស​ចិនដីគោក​បានឡើយ។

“ប្រតិបត្តិការ​ខាង​យោធា  ដែល​ចេញ​មកពី​កងទ័ព​រំដោះប្រជាជន​ចិន នៅ​បរិវេណ​ឈូង​សមុទ្រ​តៃវ៉ាន់ គឺជា​រឿង​ចាំបាច់ ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​នៅក្នុង​ឈូង​សមុទ្រ​តៃវ៉ាន់ ដើម្បី​ការពារ​អធិបតេយ្យភាព​ប្រទេស និង​សន្តិសុខ​ជាតិ” ហើយ​លោក​បាន​បន្ថែមទៀតថា “ពួកគេ​សុទ្ធតែ​ឆ្លើយតប ទៅលើ​ការជ្រៀតជ្រែក​ពី​ខាងក្រៅ និង​ការ​ពន្យុះ​ញុះញង់ ដោយ​កងកម្លាំង​ឥស្សរភាព​តៃវ៉ាន់”

លោក Wu បាន​បញ្ជាក់ថា “មាន​មនុស្ស​ត្រឹម​តែមួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ដែល​ត្រូវការ​ឯករាជ្យ” ហើយ​លោក​បាន​ថ្លែង​ដាស់តឿន​តៃវ៉ាន់​បន្តថា “ខាងយើង សូម​ដាស់តឿន​ទៅ​ក្រុម​អ្នក​សង្ឃឹម​ខ្លាំង​លើ​ឯករាជ្យ​តៃវ៉ាន់​ទាំងនោះ​ថា ពួក​អ្នក​ដែល​ចូលចិត្ត​លេង​ជាមួយ​ភ្លើង និង​ត្រូវ​ភ្លើង​រលា​កដៃ​ខ្លួនឯង ហើយ​ឯករាជ្យ​របស់​តៃវ៉ាន់ គឺ​មានន័យថា សង្គ្រាម។

ចំណែក​រ៉​យ​ទ័​រ បាន​រាយការណ៍​ទៀតថា សភា​ផ្នែក​កិច្ចការ​ផែនដី​របស់​តៃវ៉ាន់ ធ្លាប់បាន​ថ្លែងថា ប្រទេស​ចិន ត្រូវ​គិត​ឱ្យបាន​ល្អិតល្អន់  និង​មិនគួរ​ប្រមាថ​ចំពោះ​ភាព​ព្យាយាម​ក្នុងការ​ការពារ​អធិបតេយ្យភាព និង​ការលើកតម្កើង​សេរីភាព និង​ប្រជាធិបតេយ្យ របស់​តៃវ៉ាន់​នោះទេ។

ឯ News Week បាន​រាយការណ៍​ថា កាលពីពេល​មុននេះ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ឆៃ អ៊ីង​វឹ​ន បាន​បដិសេធ​ការចោទប្រកាន់ ពី​ក្រុង​ប៉េកាំង​ម្ដងទៀត ដោយ​លោកស្រី​បាន​អះអាងថា លោកស្រី​មិនទាន់មាន​ផែនការ ក្នុងការ​ប្រកាស​ឯករាជ្យ​តៃវ៉ាន់​ជា​ផ្លូវការ​នោះទេ ដោយសារតែ​ក្នុង​វិធី​ប្រ​ត្តិ​ប​ត្តិ តៃវ៉ាន់​បានក្លាយ​ជា​ប្រទេស ដែលមាន​ឯករាជ្យ​ក្នុង​ខ្លួន​ស្រាប់​ទៅហើយ។

តែ​យ៉ាង​ក៏ដោយ ក្នុងការ​ថ្លែង​ព័ត៌មាន​ប្រចាំខែ អ្នកនាំពាក្យ​នៃ​ក្រសួងការពារជាតិ​ក្រុង​ប៉េកាំង មិនបាន​សម្ដែង​ការយល់ឃើញ អំពី​ការប្រកាស​ថ្មី​ចុងក្រោយ​បំផុត​របស់​រដ្ឋបាល​ស​ហ​រដ្ឋ​អាមេរិក ឈុត​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ដែល​បាន​អះអាង​ពី​ការគាំទ្រ​តៃវ៉ាន់​នោះឡើយ តែ​បាន​ថ្លែង​ត្រឹមតែ​ថា សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​ចិន ក្រោម​រដ្ឋបាល​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ  បាន​ជួបនឹង​ភាពលំបាក​លំបិន និង​កងទ័ព​ទាំង ២ប្រទេស​បាន​ប្រឈម​នឹង​ភាព​តានតឹង និង​សាកល្បង។

យ៉ាងណាក្ដី លោក Wu បានបង្ហាញ​ឡើង​ថា មេដឹកនាំ​កងទ័ព​របស់​សហរដ្ឋ​អាមេរិក និង​ចិន បាន​មានការ​ជួបគ្នា​នៅក្នុង​ការប្រជុំ​តាម​អន​ឡាញ កាលពី​ថ្ងៃ​អង្គារ(ទី២៦) និង​ថ្ងៃ​ពុធ(ទី២៧) ដោយបាន​ពិភាក្សាគ្នា​អំពី​ការស្វែងរក​អដ្ឋិធាតុ ដែល​នៅ​សេសសល់​របស់​អ្នកស្លាប់ ដែលជា​អតីត​ទាហាន​សហរដ្ឋអាមេរិក នៅក្នុង​សង្គ្រាម​កាលពី​អតីតកាល​នៅក្នុង​ភូមិភាគ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព 

 

 

Leave a Reply

Your email address will not be published.