WHO ៖ក្រុម​អ្នកជំនាញការ WHO ផុតកំណត់​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ថ្ងៃ នៅក្នុង​ប្រទេស​ចិន​ហើយ ខណៈ​នេះ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ប្រតិបត្តិការ​ស្វែងរក​ដើមកំណើត​មេរោគ​កូ​វីដ-១៩ តែ​ឧបសគ្គ​មាន​ច្រើនណាស់ ដូចជា​ភ័ស្តុតាង​នានា​ដែល​មើលឃើញ​ដោយ​ភ្នែក អាច​រលាយ​បាត់អស់​ខ្លះ​ទៅតាម​ពេលវេលា និង​អាច​ត្រូវ​រង​ការជ្រៀតជ្រែក​ដោយ​រដ្ឋបាល​ចិន​ទៀតផង។

កាលពី​ថ្ងៃទី២៨ មករា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO បានបញ្ចប់​អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ទីក្រុង​វូ​ហាន នៃ​ប្រទេស​ចិន​រួចរាល់​ហើយ ដោយ​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ភារកិច្ច ស្វែងរក​ការពិត ពាក់ព័ន្ធ​នឹង​ដើមកំណើត​របស់​មេរោគ​វីរុស ដែល​ធ្វើឱ្យ​កើតការ​ឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ ដោយ​ទាំងអស់នេះ នៅ​សណ្ឋាគារ​ដែល​ក្រុម​ប្រតិបត្តិការ ចូលទៅ​ស្នាក់នៅ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ មាន​របារ រាំង​ពណ៌​លឿង បាំង​ឃាំង​ផ្លូវ​ចូល​សណ្ឋាគារ ធ្វើឱ្យ​អ្នកសារព័ត៌មាន​មិនអាច​ចូលទៅ​ខាងក្នុង​បានឡើយ។

ភារកិច្ច​ស្វែងរក​ការពិត​នេះ បានក្លាយ​ជាការ​ចោទប្រកាន់​ខាង​នយោបាយ ដោយសារតែ​ប្រទេស​ចិន បាន​ព្យាយាម​គេច​ចេញពី​ការចោទប្រកាន់ថា ដោយសារតែ​កំហុស​ដែល​ប្រទេស​ចិន មិន​ចាត់វិធានការ

ឱ្យបាន​លឿន ចំពោះ​ការឆ្លង​រាលដាល​ក្នុងអំឡុងពេលដំបូងៗ រហូត​ធ្វើឱ្យ​កើតមាន​ការឆ្លង​រាលដាល​ទូទាំង​ពិភពលោក តែ​សំណួរ​សំខាន់​នោះ​គឺ តើ​ភាគី​ចិន នឹង​អនុញ្ញាតឱ្យ​ក្រុម​អ្នកស្រាវជ្រាវ ទៅ​ទីកន្លែង​ណាខ្លះ? និង​អនុញ្ញាតឱ្យ​ក្រុម​ប្រតិបត្តិការ​ឈុត​នេះ បាន​ជួប​សួរនាំ​ជាមួយ​អ្នកខ្លះ?

កាលពីដើម​ខែមករា លោក​ខេ​អ៊ិ​ជិ ហ្វ៊ូ​គូដៈ អតីតមន្ត្រី WHO (ដែល​លោក​មិន​បានជា​សមាជិក​នៅក្នុង​ក្រុម​អ្នកជំនាញ​នៅក្នុង​វូ​ហាន នាពេលនេះ​ទេ) បាន​ថ្លែង​ដាស់តឿន​ក្រុមការងារ WHO ថា ការ​ទៅ​ប្រតិបត្តិការ​ដល់​មូលដ្ឋាន​ក្នុង​គ្រានេះ មិនគួរ​សង្ឃឹម​រំពឹង​ខ្លាំង​ថា នឹង​ទទួលបាន​ព័ត៌មាន​ថ្មី​ណាមួយ

ឱ្យសោះ ដោយ​លោក​បាន​ថ្លែងថា អាច​នឹងត្រូវ​ប្រើពេល​វេលា​ច្រើន​ឆ្នាំ ទម្រាំ​នឹង​បាន​ចំណុច​សរុប​មួយ ដែល​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ដើមកំណើត​របស់​កូ​វីដ-១៩នេះ។

“ពេលនេះ កន្លងផុត​មកជា​ង ១ឆ្នាំ​ហើយ ដែល​អ្វី​គ្រប់យ៉ាង​បានចាប់ផ្ដើម​ឡើង និង​វា​មាន​ភាព​អាចទៅរួច​ដែលថា រូប​បែប​ខាង​កាយ​ភាព របស់​ទីតាំង​ជាច្រើន​កន្លែង នឹង​ប្រែប្រួល​ខុសប្លែក ខុស​កាលពីពេល​មុនពេល​កើតការ​ឆ្លង​រាលដាល រួមទាំង​វិធី​ការដែល​មនុស្សម្នា​ធ្វើ​សកម្មភាព ក៏​ផ្លាស់ប្ដូរ​ច្រើន​ដែរ ក្នុង​ពេលនេះ”

ក្នុងចំណោម​ទីតាំង ដែល​ក្រុម​អ្នកជំនាញ WHO អាច​ទៅ​មើល មានដូចជា ផ្សារ​លក់​អាហារ​សមុទ្រ ហួ​ណាន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺដំបូងៗ ក្នុង​ចំនួន​ដ៏​ច្រើន រហូតដល់​ស្ថាប័ន​ស្រាវជ្រាវ និង​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ ក្នុងអំឡុងពេល​ដែលមាន​ការឆ្លង​រាលដាល​ខ្លាំង។

ភារកិច្ច​នេះ បានកើត​ឡើង ក្រោយពី​មានការ​ជជែក​ដេញដោល​គ្នា រវាង​អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​ចិន ដោយ​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា ប្រទេស​ចិន​ប្រើពេល​វេលា​យូរ​ជ្រុល​ពេក ក្នុងការ​ដំណើរការ​អនុម័ត​ឱ្យ​ពួកខ្លួន ចូលទៅ​ស៊ើបអង្កេត​រក​ដើមកំណើត​កូ​វីដ-១៩។

ប្រទេស​ចិន បាន​ព្យាយាម​ជំទាស់ ការស៊ើបអង្កេត​រក​ដើមកំណើត​របស់​កូ​វីដ-១៩ យ៉ាងខ្លាំង​ក្លា ដោយសារតែ​ការឆ្លង​រាលដាល​លើក​នេះ មាន​ភាពស្មុគស្មាញ និង​មន្ត្រី​ខាង​វេជ្ជសាស្ត្រ របស់​ប្រទេស​ចិន​កំពុង​វីវក់​ជាមួយ​ការឆ្លង​រាលដាល​នៅក្នុង​ទីក្រុងធំៗ ក្នុងប្រទេស។

ក្នុងពេលដំបូងៗ អង្គការ​សុខភាព​ពិភពលោក បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ក្នុងអំឡុង​ការឆ្លង​រាលដាលថ្មីៗថា មិនមាន​ការដាក់​ខ​ស​ង្ស័​យ លើ​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស​ចិន​ឱ្យ​ច្រើន​គ្រប់គ្រាន់ រហូត​ធ្វើ

ឱ្យ​ចិន និង​ប្រទេសផ្សេងៗ មានការ​ឆ្លើយតប​ចំពោះ​ការឆ្លង​រាលដាល​នេះ​យឺត​ពេល សូម្បីតែ​ប្រទេស​ចិន​ខ្លួនឯង ក៏បាន​សារភាព​ដែរ​ថា ការពិត ចិន​គួរតែ​ទប់ទល់​បានល្អ​ជាង​នេះ តែ​ទាំងអស់នេះ ជារួម​ទៅ ប្រទេស​ចិន​ជឿថា ការ​តបស្នង​របស់ខ្លួន​ចំពោះ​ការឆ្លង​រាលដាល​នេះ បានធ្វើ​ឡើង​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​មិនបាន​កង្វល់​រឿង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស ឬ​សូម្បីតែ ថវិកា​របស់​ប្រទេស​ឡើយ។

លោក ចាវ លី​ចៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ចិន បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ(ទី២៧មករា)ថា “អង្គការ​សុខភាព​ពិភពលោក និង​អ្នកជំនាញការ​លំដាប់​ពិភពលោក បាន​អះអាង​យ៉ាង​ពេញទំហឹង អំពី​ភាពជោគជ័យ​ក្នុងការ​ការពារ​ការឆ្លង​រាលដាល​របស់​ប្រទេស​ចិន ដោយ​ទាំង​ចិន និង WHO មាន​ឆន្ទ​មតិ​គ្រឹះ ក្នុងការ​សហការ​លើ​ការស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ដើមកំណើត និង​ការងារ​ដែល​ពាក់ព័ន្ធ កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន”

មន្ត្រី​ចិន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ បាន​ព្យាយាម​ដាក់​ការសង្ស័យថា តើ​វីរុស​មួយ​នេះ បានចាប់ផ្ដើម​នៅក្នុង​ប្រទេស​ចិន ឬ​យ៉ាងណា ដោយ​អ្នកជំនាញការ​ភាគច្រើន ជឿថា មេរោគ​កូ​វីដ-១៩ មាន​ដើមកំណើត​មកពី​សត្វ​ប្រចៀវ ដែល​សត្វ​មួយ​នេះ អាច​នឹងមាន​ទីស្នាក់អាស្រ័យ​នៅ​ខាង​ទិស​ខាងលិច​ឆៀង​ខាងត្បូង​របស់​ប្រទេស​ចិន ឬ​តំបន់ក្បែរៗក្នុង​ភូមិភាគ​អាស៊ី​ខាងកើត​ឆៀង​ខាងត្បូង មុននឹង​ចម្លង​បន្តទៅ​កាន់​សត្វ​ប្រភេទ​ផ្សេង ហើយ​ចម្លង​បន្ត​មកកាន់​មនុស្ស​មួយ​ដំណាក់​ទៀត ដោយ​ក្រុម​អ្នកជំនាញការ WHO កំពុង​ព្យាយាម ក្នុងការ​បញ្ជាក់​ឱ្យបាន​ថា តើ​ដើមកំណើត​របស់​កូ​វីដ-១៩ កើតឡើង​នៅទីណា និង​កើតឡើង​យ៉ាងដូចម្ដេច?៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.