ភ្នំពេញ ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តាមរយៈ​របាយការណ៍ នៃ​ការនាំ​អង្ករ​ចេញ​ប្រចាំ​ខែមករា ឆ្នាំ២០២០១ បាន​បញ្ជាក់ថា នៅក្នុង​ខែ​ដំបូង នៃ​ឆ្នាំ២០២១ កម្ពុជា​នាំចេញ​អង្ករ​សរុប​បាន​ជាង ៣ម៉ឺន៤ពាន់​តោន ដែលមាន​ការធ្លាក់ចុះ​ជាង ៣២% ដោយសារ​បញ្ហា​ខ្វះ​កុងតឺន័រ​ដឹក​និង​ការដឹកជញ្ជូន​តាម​កប៉ាល់»។ តាម​របាយការណ៍​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​អង្ករ​របស់​កម្ពុជា នៅក្នុង​ខែមករា ឆ្នាំ២០២១ គឺមាន​ទិសដៅ​ចំនួន ២៨ប្រទេស សម្រេចបាន​ជារួម ៣៤ ២៧៣ តោន គិត​ជា​ទំហំ​ទឹកប្រាក់​ចំនួន ៣០.៧៦លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច។ តែ​យ៉ាងណា​ចំនួន​នេះ​គឺមាន​ការថយចុះ​ជា​ចំនួន ៣២.០៧% ដែលជា​ពិសេស​គឺ​ទីផ្សារ​របស់​ប្រទេស​នៅក្នុង​ទ្វីប​អ៊ឺរ៉ុប បាន​ធ្លាក់ចុះ​ជិត ៦០% ខណៈដែល​ទីផ្សារ​ប្រទេស​ចិន នៅតែ​បន្ត​មាន​ភាព​វិជ្ជមាន ពោលគឺ​កើតឡើង​ជិត៨% បើ​ប្រៀបធៀប​នឹង​ខែមករា ឆ្នាំមុន។

ការធ្លាក់ចុះ​នៃ​ការនាំចេញ​អង្ករ ក្នុង​ខែមករា​នេះ ជាពិសេស​ទៅកាន់​ប្រទេស​សមាជិក​សភាព​អឺរ៉ុប ដែលមាន​ការធ្លាក់ចុះ​ដល់​ទៅជិត៦០% គឺ បណ្តាលមកពី​មូលហេតុ​ចម្បង គឺ​បញ្ហា​ការដឹកជញ្ជូន​តាម​កប៉ាល់ ដោយ​កង្វះ​ទូ​កុងតឺន័រ​សំរាប់​អង្ករ​ដែលជា​ទំនិញ​ធ្ងន់ មិនមាន​កន្លែង​ផ្ទុក​គ្រប់គ្រាន់ (Shipping Space) របស់​កប៉ាល់​ដឹកជញ្ជូន​ពី​កំពង់ផែ​ក្រុងព្រះសីហនុ(Pre-courier) ទៅ​ប្តូរ​នៅ​កប៉ាល់​មេ​ទៅ​អ៊ឺរ៉ុប (Mother Vessel) និង​តម្លៃ​ទៀតសោត​បាន​ឡើង​ខ្ពស់ ដល់​ទៅ៥ ដង នៃ​តម្លៃ​ឆ្នាំមុន។

ដោយឡែក​ចំពោះ​ទីផ្សារ​ប្រទេស​ចិន បាន​កាន់កាប់​ចំណែក ៤៧.១៥% នៃ​ការនាំចេញ​សរុប ដែល​គិត​ជា​បរិមាណ​គឺមាន​ចំនួន ១ ៦១៦៣ តោន និង​មានការ​កើនឡើង៧.៧% បើ​ធៀប​នឹង​ខែមករា ឆ្នាំ២០២។ ចំពោះ​ប្រភេទ​អង្ករ​នាំចេញ​ក្នុង​ខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧.៦៣% គឺជា​ចំណែក​របស់​អង្ករ​ក្រអូប ដែល​រួមមាន​ទាំង​ក្រអូប​ប្រណីត សែន​ក្រអូប អង្ករ​សរីរាង្គ​ផ្កាម្លិះ​ជាដើម៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.