សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ខ្សែភាពយន្ត​រឿង “កូន ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី” នឹងត្រូវ​ចាប់ផ្តើម​ផលិត​នៅពេល​ខាងមុខ​ដ៏​ខ្លី

ភ្នំពេញ៖ ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ដំបូង​គេ​របស់​កម្ពុជា ដែល​រៀបរាប់​ពី​ខ្សែជីវិត​ពិត​របស់​សម​មិត្ត ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នឹងត្រូវ​ចាប់ផ្តើម​ផលិត​ខាងមុខនេះ ក្រោយ​ការប្រកាស​សមាសភាព​គ​ណៈ​កម្ម​ការផលិត​ភាព​យន្ត ដែលមាន​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរ​ណ៌​មី។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក​ត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរៈភូមិន្ទ មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ជាទី​ប្រឹក្សា​ផលិតភាព​យន្ត​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរ​ណ៌​មី បាន​មានប្រសាសន៍ថា ដើម្បី​ឲ្យ​ភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​និយាយ​ពី​ប្រវត្តិ​ពិត​របស់​រដ្ឋបុរស និង​ដើម្បី​ឲ្យ​ការផលិត​ប្រកបដោយ​គុណភាព  ត្រូវ​ទៅនឹង​សម័យកាល យើង​ស្វែងរក​សម្ភារៈផ្សេងៗសម្រាប់​បំពាក់​ដល់​តួរ​អង្គ​នានា​ក្នុង​ឆាកប្រយុទ្ធ​នា​សម័យ​សង្គ្រាម​ប្រវត្តិសាស្ត្រ​ឲ្យ​ដូច​ទៅនឹង​ទិដ្ឋភាពពិតៗក្នុងអំឡុង​របប​បន​ប្រល័យពូជសាសន៍​ពិតប្រាកដ។

ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរ​ណ៌​មី មានប្រសាសន៍ថា ដោយសារ​ដំណើររឿង​នៃ​ខ្សែភាពយន្ត​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​កម្រិត​ថ្នាក់ជាតិ ជា​ប្រវត្តិ​នៃ​ខ្សែជីវិត​ជាក់ស្តែង​របស់​សម្តេច​តេ​ជោ​ផង​នោះ  ដូច្នេះ​ក្នុងនាម ឯកឧត្តម ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត ត្រូវការ​ពេល​សិក្សា​អំពី​លក្ខណៈសម្បត្តិ​តួរ​អង្គ​ឯក  ស្ថានភាព​ក្នុង​សម័យកាល និង​ទីតាំង​សម្រាប់​ថត ដើម្បី​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​មួយ​នេះ​ដូច​ទៅនឹង​អ្វីដែល​បានកើត​ឡើង​ក្នុង​អតីតកាលពិត។

ឯកឧត្តម ម៉ៅ អាយុទ្ធ មានប្រសាសន៍​បន្ថែមទៀត​ថា បើទោះជា​យើង​មាន​ឧបករណ៍ សម្ភារៈ​សម្រាប់​ផលិត​គ្រប់គ្រាន់​ក៏ដោយ អ្វីដែល​សំខាន់​នោះ​គឺ​តួ​សម្តែង ដូច្នេះ​ឯកឧត្តម សង្ឃឹមថា​បងប្អូន​សិ​ល្បះ​ករ​ជើងចាស់ និង​ជំនាន់​ក្រោយ និង​រួមគ្នា​ប្រឹងប្រែង​ឲ្យ​សម​ត្តភាព​ដើម្បី​ឲ្យ​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ថ្នាក់ជាតិ​ដែល​រៀបរាប់​ជីវិត​ពិត​របស់​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ផលិត​ប្រកបដោយ​ភាពជោគជ័យ។

ដោយសារ​ដំណើររឿង​នៃ​ខ្សែភាពយន្ត​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​កម្រិត​ថ្នាក់ជាតិ ជា​ប្រវត្តិ​នៃ​ខ្សែជីវិត​ជាក់ស្តែង​របស់​សម្តេច​តេ​ជោ​ផង​នោះ ទើប​សម្តេច​សម្រេច​ឲ្យ​បង្កើត គណៈកម្មការ​ផលិត​ខ្សែភាពយន្ត​នេះ​ឡើង​ដោយ​ក្នុងនោះ​មាន​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន ជា​ប្រធាន លោក ហ៊ុយ វាសនា អនុប្រធាន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ប សុវត្ថិ ទីប្រឹក្សា  ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍ សៅ សុខា ទីប្រឹក្សា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ទីប្រឹក្សា ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជឿន សុវណ្ណ​ថា ទីប្រឹក្សា ឯកឧត្តម វ៉ាន់ ឆា​រស៍​ជួន  ជាទី​ប្រឹក្សា និង​ឯកឧត្តម អស់លោក​ជាច្រើនរូប​ជា​សមាជិក និង​អនុប្រធាន​គណៈកម្មការ។

រឿង «កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​ណ៌​រ​មី» កន្លងមក​រឿងនេះ​ត្រូវបាន​តាក់តែង​និពន្ធ​ជា​ល្ខោននិយាយ និង​ចាក់ផ្សាយ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​កម្ពុជា ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​អ្នក​ស្ដាប់​ទូទាំងប្រទេស និង​ជា​ខ្សែ​រឿង​ដែលមាន​ប្រជាប្រិយភាព​បំផុត៕

#អរគុណសន្តិភាព