សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី១៥

កណ្តាល៖  នា​ព្រឹក​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី១៥ ដោយមាន​ការចូលរួម​ពី ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ដែល​ប្រារព្ធ​ធ្វើ​នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នៅក្នុង​ពិធី​នេះ​សម្ដេច​ក្រឡាហោម ស ខេង ក៏​នឹង​អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ចែក​មួកសុវត្ថិភាព​ជូន​តំណាង​ចំនួន ១០រូប ថតរូប​អនុស្សាវរីយ៍ និង​និមន្ត​ព្រះសង្ឃ​រាប់បាត្រ ព្រមទាំង បង្សុកូល ឧទ្ទិស​ជូន​ដល់​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ។

យោងតាម​ខ្លឹមសារ​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក  បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ក្នុង១ថ្ងៃ ចាប់ពី៥នាក់ ទៅ៦នាក់ និង​រងរបួស​ធ្ងន់ និង​ស្រាល​ជាច្រើន​នាក់​ទៀត។ ចំនួន​អ្នកស្លាប់​របួស និង​ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូ​គោក មានការ​កើនឡើង ពិសេស ក្នុងអំឡុងពេល​បុណ្យសំខាន់ៗ និង​ថ្ងៃ​ចុង​សប្ដាហ៍។

ជាងនេះទៅទៀត គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ដោយ​កត្តា​ចម្បង​ចំនួន៣ រួមមាន ៖ កត្តា​មនុស្ស កត្តា​យានយន្ត និង​កត្តាបរិស្ថាន​ផ្លូវថ្នល់៕

#អរគុណសន្តិភាព