ក្រសួង​អប់រំ យុ​ជន និង​កីឡា​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​ថវិកា​គាំទ្រ​របស់​សហព័ន្ធ កីឡា​ជាតិ

 

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត ថវិកា​គាំទ្រ​របស់ សហ ព័ន្ធ កីឡា​ជាតិ នៅ​ព្រឹក​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​ជាមាន ប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​អគ្គនាយកដ្ឋាន​កីឡា​បានធ្វើ​ប្រតិភូកម្ម​ថវិកា​គាំទ្រ​ជូន​ដល់​សហ ព័ន្ធ កីឡា​ជាតិ​នានា ដើម្បី​ជួយ​សម្រួល​ដល់​ការទម្លាក់​កញ្ចប់​ថវិកា​ជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង ការ ប្រើប្រាស់​ទម្រង់រដ្ឋបាល ការបណ្តុះបណ្តាល និង​ការប្រកួត​ជាដើម។

 

ឯកឧត្តម​អគ្គលេខាធិការ បាន ចែករំលែក​ផងដែរ នៅក្នុង​ការដឹកនាំ​រប​ស់​អង្គការ សង្គម គឺ​នៅក្នុង​ចលនា​អូឡាំពិក​ក៏មាន និយាយ​ផងដែរ លើ អភិបាលកិច្ច​ល្អ និង​តម្លាភាព ដោយ​នៅក្នុង​ការដឹកនាំ​ក្នុង​ច​ល នា​អូឡាំពិក​បាន​ណែនាំ​ឱ្យ អង្គការ​សង្គម កីឡា​អនុវត្តតាម​ធម្មនុញ្ញ​អូឡាំពិក​នូវ​អភិបាលកិច្ច​ល្អ ដើម្បី​ទទួលបាន​ការគាំទ្រ និង​ការអភិវឌ្ឍ​នូវ​វិស័យ កីឡា ជំនាញ​របស់ខ្លួន។ ឯកឧត្ដម​បានលើកឡើង​ថា ប្រសិនបើ​គ្មាន​អភិបាលកិច្ច​ល្អ​នោះទេ នោះ​ក៏​គ្មាន​ការ ឧបត្ថម្ភ​គាំទ្រ ហើយក៏​មិនមាន​ការអភិវឌ្ឍ ឬ​បាត់បង់​ការរីកចម្រើន នៅក្នុង​វិស័យ​កីឡា​របស់​យើង ដូចគ្នា ដែរ។

 

ដូច្នេះ​អភិបាលកិច្ច ល្អ​នៅក្នុង​អង្គការ​សង្គម​កីឡា សហព័ន្ធ​កីឡា​ជាតិ​គឺ​គេ​និយាយ អំពី​យន្តការ ការ ងារសំខាន់ៗចំនួន​ពីរ គឺ​យន្តការរដ្ឋបាល និង​កិច្ចប្រជុំ។ ក្នុងនាម​គណៈ​ក​ម្មា​ធិ​ជាតិ​អូឡាំពិក​កម្ពុជា ឯកឧត្តម ស្នើ សុំឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ​នេះ​ឡើងវិញ ដែល​សហព័ន្ធ​កីឡា ជាតិ ខ្លះ មាន​ភាព​ខ្វែងគំនិត​គ្នា ក្នុងការ​ដឹកនាំ​គ្រប់គ្រង​របស់ខ្លួន ដែល​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍ ជំនាញ របស់ខ្លួន ពីព្រោះ​បេសកម្ម​ដ៏​សំខាន់​របស់​សហព័ន្ធ​កីឡា​ជាតិ គឺ​ការអភិវឌ្ឍ​បច្ចេកទេស ដូច្នេះ​ប្រសិនបើ សហ ព័ន្ធ​កីឡា​ជាតិ​មាន​អភិបាលកិច្ច​ល្អ មាន​តម្លាភាព នោះ​សហព័ន្ធ​កីឡា​ជាតិ​នឹង​ជំរុញ​ការអភិវឌ្ឍ បច្ចេក ទេស ដើរទៅ​មុខ​បាន​ហើយ។

 

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​បានកត់សម្គាល់​ឃើញថា មក ដល់ពេលនេះ ប្រធាន​សហព័ន្ធ​កីឡា​មួយចំនួន​មិនទាន់​ធ្វើ​របាយការណ៍​នៅឡើយ​ទេ ហើយ​មិនបាន ជម្រាប​ពី សកម្មភាព​របស់ខ្លួន​នោះទេ ឯកឧត្តម​គិតថា​មិនគួរ​អនុញ្ញាតឱ្យ​រួម​ដំណើរ​ជាមួយ​យើង​ទៀត​ទេ។ ទោះ​យ៉ាងនេះ​ក្តី ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​កោត​សរសេរ​នូវ​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួនធំ ដែល​កំពុង ខិតខំ​អភិវឌ្ឍន៍​កីឡា​ជំនាញ​របស់ខ្លួន​ឱ្យមាន​សកម្ម ភាពជា​បន្តបន្ទាប់។

ឯកឧត្តម ស សុខា បាន​ជំរុញ​លើក ទឹកចិត្ត​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ខិតខំ​បន្ថែមទៀត ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​កាន់តែ​ល្អប្រសើរ​សម្រាប់​ការចូលរួម ប្រកួតប្រជែង​មេដាយ នៅក្នុង​ស៊ី​ហ្គេម លើក​ទី៣១ ឆ្នាំ២០២១ នៅ​ប្រទេស​វៀតណាម ក៏ដូចជា​ការត្រៀម ខ្លួន​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី៣២ នា​ឆ្នាំ២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ផងដែរ។ ក្នុងនាម​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​រដ្ឋលេខាធិកា​រ ស សុខា ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​យ៉ាងខ្លាំង​របស់​គណៈកម្មាធិកា​រ ជាតិ​អូឡាំពិក​កម្ពុជា ក៏ដូចជា​សហព័ន្ធ​កីឡា​ជាតិ ដែល​ខំ​ខ្នះខ្នែង​យ៉ាងសកម្ម​ចំពោះ សកម្មភាព អភិវឌ្ឍ​កីឡា កម្ពុជា ឆ្ពោះទៅ​ស៊ី​ហ្គេម នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕

 

ប្រភព៖ AKP

Related Posts

Leave a Reply

Your email address will not be published.