សៀមរាប៖ បន្ទាប់ពី​ការ​ទស្សនា​ប្រាសាទបន្ទាយស្រី ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ត្រូវបាន​លើកទឹកចិត្ត ឱ្យ​បន្ត​ការដើរ​ទស្សនា​ធម្មជាតិ ព្រៃព្រឹក្សា ព្រមទាំង​សត្វ​ស្លាប​ដែលមាន​វត្ត​មាននៅ​ជុំវិញ​បរិវេណ​ប្រាសាទបន្ទាយស្រី ដោយ​ប្រើប្រាស់​ផ្លូវដី​ដែល​អាជ្ញាធរ​អប្សរា​បានរៀបចំ​តាំងពី​ឆ្នាំ២០០៨ សម្រាប់តែ​អ្នក​ថ្មើរជើង​ប៉ុណ្ណោះ។

ផ្លូវ​ថ្មើ​ជើង​នេះ ទទួលបន្ទុក​ជួសជុល​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ ក្នុងន័យ​រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង ចូលរួម​គ្រប់គ្រង​លំហូរ​ភ្ញៀវ​ផងដែរ។

សៀ​ុ​ម​រាប៖ ផ្លូវដី​ថ្មើរជើង​នេះ ត្រូវបាន​ជួសជុល​កែលម្អ​ឡើងវិញ​ដោយ​ចាក់​បំពេញ​ដី និង​កិន​បង្ហាប់​នៅតាម​ទីតាំង​ហូរ​ច្រោះ ព្រមទាំង​ដាំ​ស្មៅ​នៅតាម​ស្មា​ផ្លូវ​ដើម្បី​បង្កើន​សោភ័ណភាព និង​ទប់​ស្តា​ត់​ការហូរ​ច្រោះ​នៃ​ទឹក​ភ្ញៀ​ង។

ការងារ​ជួសជុល​ផ្លូវដី​ថ្មើរជើង​នេះ​ត្រូវ​បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ ហើយ​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្តការងារ​ពិនិត្យ ថែទាំ​ផ្លូវ និង​ស្មៅ​ដែល​បាន​ដាំ​នៅតាម​ស្មា​ផ្លូវ​នេះ ដើម្បី​រក្សាបាន​នូវ​សោភ័ណភាព សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង​ការប្រើប្រាស់​បានយូរ អង្វែង​ទៅមុខ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.