កម្ពុជា-កូរ៉េ​ចុះ MOU បញ្ជូន​ពលករ​ទៅ​បំរើការ​ងារ​នៅ​ប្រទេស​កូរ៉េ​លើក​ទី៦

ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះហត្ថលេខា​បន្ត​អនុស្សរណ​យោគយល់​គ្នា ស្តីពី ការបញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) លើក​ទី។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង​នៅ​ថ្ងៃទី ២ ខែកុម្ភៈ​នេះ​ថា ការបញ្ជូន​ពលករ​ក​ម្ពុ​ជា​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីត​ប្រធានាធិបតី​នៃ​សា​ធាណ​រដ្ឋ​កូរ៉េ នា​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៦ ដែលមាន គណៈកម្មាធិការ​បណ្តុះបណ្តាល​និង​បញ្ជូន​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ​និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ ជា​ប្រតិបត្តិ​ករ។

គិត​ចាប់ពី​ឆ្នាំ២០០៧មក កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប​ចំនួន ៦៨ ២៩៤នាក់ (ស្រី ១៤ ២៥៥នាក់) ក្នុង      វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់ ដែល​អាណត្តិ​ការងារ​មាន​រយៈពេល ៤ឆ្នាំ ១០ខែ។

បច្ចុប្បន្ន ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន​ប្រមាណ ៤៥ ៤៦២នាក់ (ស្រី ១០ ១៨៣នាក់)។ តាំងពី​ចាប់ផ្តើម​នៃ​ការ​បញ្ជូនមក កម្ពុជា​តែងតែ​ជាប់​ចំណាប់​ថ្នាក់​ល្អជា​ប្រទេស​បញ្ជូន   និង​តាមរយៈ​ការពិភាក្សា​រវាង​ភាគី​កម្ពុជា-កូរ៉េ បន្ទាប់ពី​ស្ថានភាព​កូ​វីដ-១៩នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ភាព​ធូរស្រាល ដែល​អាច​ទទួលយក​ក​ម្លាំ​ង​ពលកម្ម​បរទេស​បាន​កម្ពុជា​រំពឹងថា​នឹង​ក្លាយជា​ប្រទេស​អាទិភាព​ក្នុងការ​បញ្ជូន ដោយសារ​កម្ពុ​ជាមាន​ស្ថានភាព​កូ​វីដ-១៩ល្អប្រសើរ, មាន​ជើងហោះហើរ​ច្រើន និង​អត្រា​ពលករ​កម្ពុជា​ខុសច្បាប់​មាន​កំរិត​ទាប​បើ​ធៀប​ជាមួយ​ប្រទេស​បញ្ជូន​ផ្សេងទៀត៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *