សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​ក្រឡាហោម​អំពាវ​នាវ​ដល់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី-ខេត្ត ត្រូវ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក

ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានធ្វើការ​អំពាវនាវ និង​ណែនាំ​ដល់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី-ខេត្ត ត្រូវ​រឹតបន្ដឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់តែ​ម៉ឺងម៉ាត់ ប្រកបដោយ​តម្លាភាព និង​ស្មើភាព។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុង​កម្ម​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី១៥ នា​ព្រឹក​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ក្រុង​តាខ្មៅ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា «គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី-ខេត្ត បង្កើន​វិធានការ​រឹតបន្ដឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក តាម​ទិសដៅ​ការងារ​ងារ​របស់ គ.ស.ច.គ. ឲ្យ​កាន់តែ​ម៉ឺងម៉ាត់ ដាច់ខាត ប្រកបដោយ​តម្លាភាព និង​ស្មើភាព សំដៅ​កាត់បន្ថយ​ថែមទៀត​នូវ​ចំនួន​ហេតុការណ៍​គ្រោះថ្នាក់ ចំនួន​ជនរងគ្រោះ និង​បទល្មើស​ចរាចរណ៍ ឲ្យ​បានជា​អតិបរមា និង​ត្រូវខិតខំ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព»។

សម្ដេច​ក្រឡាហោម បន្ដថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី-ខេត្ត ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាម​គ្រប់​រូបភាព​ឲ្យ​បាន​ទូលំទូលាយ ដល់​គ្រប់​វេទិកា និង​គ្រប់​មូលដ្ឋាន។ ជាមួយនេះ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ជូន​សាធារណជន​ជ្រាប​អំពី​លទ្ធផល​នៃ​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស ការអំពាវនាវ​ឲ្យ​ចូលរួម​គោរព​ច្បាប់ ការបំភ្លឺ​បកស្រាយ​សំណូមពរ​របស់​មហាជន និង​ការ​វាយបក​បន្សាប​ឥទ្ធិពល​នៃ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ឲ្យ​បាន​ទាន់ពេលវេលា។

ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើងថា មន្ត្រី​ដឹកនាំ​អគ្គលេខាធិការដ្ឋាន និង​អនុគណៈកម្មការ​ទី២ ត្រូវ​ចុះ​តាម​រាជធានី-ខេត្ត ដើម្បី​ជួយ​ជំរុញ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឲ្យ​មាន​វឌ្ឍនភាព។ សម្ដេច​ក្រឡ​ហោម ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ មេត្តា​ចូលរួម​ថែមទៀត ក្នុង​ការគោរព​អនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ដើម្បី​ភាពសុខដុមរមនា​ក្នុង​ក្រុមគ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​ប្រទេសជាតិ៕

#អរគុណសន្តិភាព