រដ្ឋបាលខេត្ត​ព្រះសីហនុ​ន​ប្រជុំ​គណៈកម្មការ​សម្របសម្រួល​បច្ចេកទេស​ពិនិត្យ និង​ផ្តល់យោបល់​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣)

ព្រះសីហនុ៖  ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​បច្ចេកទេស​ពិនិត្យ និង​ផ្តល់យោបល់​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង  ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ក្នុង​ខេត្ត​ព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​បើក​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​បច្ចេកទេស​នៅ​ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ បញ្ជាក់ថា យើង​ធ្វើការ​ពិនិត្យ និង​ផ្តល់យោបល់​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល(២០២១-២០២៣) របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ក្រុមការងារ​បាន​ខិតខំ​យកចិត្តទុកដាក់​រៀបចំ​ឯកសារ​បង្ហាញ និង​ស្នើសុំ​ក្រុមប្រឹក្សា​ខេត្ត​សម្រេច  ដើម្បី​អនុវត្តតាម​គម្រោង​ផែនការ​និង​សកម្មភាព ។

ឯកឧត្តម​ថ្លែងថា យើង​បាន​ខិតខំ​ព​ន្លឿ​ន​តាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ។ សម្រាប់​ឆ្នាំ២០២១ យើង​បានធ្វើ​ការឯកភាព ពិនិត្យ​កម្មវិធី​វិនិយោគ និង​ពិនិត្យ​សកម្មភាព កម្មវិធី​វិនិយោគ​សម្រាប់​ឆ្នាំ ២០២២ខាងមុខ ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ឱ្យ​រួចរាល់​នៅ​ខែកញ្ញា ឆ្នាំ២០២១ សម្រាប់​សុំ​គោលការណ៍​តាម​នីតិវិធី​ឱ្យបាន​ត្រឹមត្រូវ ។

ឯកឧត្តម អភិបាលខេត្ត​បាន​បន្តថា យើង​ត្រូវ​រួមគ្នា​ខិតខំ​បន្តទៀត ដោយសារតែ​ស្ថានភាព​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​ច្រើន​មិន​ដូច​ខេត្ត​ដ៍ទៃ ទាមទារ​ឱ្យ​យើង​រៀបចំ​ផែនការ​សកម្មភាព​ការងារ​ឱ្យបាន​មុន ។

រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់ ឱ្យ​យើង​ចេះ​លើក​គម្រោង ធ្វើ​ផែនការ​សកម្មភាព​វិនិយោគ​នៅតាម​មូលដ្ឋាន ស្របតាម​ស្ថានភាព​ភូមិសាស្ត្រ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ និង​ភាពងាយស្រួល​ក្នុងការ​អនុវត្ត​គម្រោង ។ ដូច្នេះ​ឆ្នាំ២០២២ ខាងមុខ​យើង​ត្រូវអនុវត្ត​គម្រោង​ឱ្យបាន​មុន​ឆ្នាំ ដើម្បី​ឈានទៅ​អនុវត្ត​គម្រោង​ឆ្នាំ២០២៣ បន្តទៀត ។

ឯកឧត្តម គួច ចំរើន សង្ឃឹមថា នៅ​ឆ្នាំ២០២២ខាងមុខ រដ្ឋបាលខេត្ត នឹង​រៀបចំ​ផែនការ​អនុវត្ត​គម្រោង​វិនិយោគ​បាន​លឿន​ជាង​ឆ្នាំ២០២១ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ដោះស្រាយ​ផលប៉ះពាល់​បាន​ទាន់ពេលវេលា ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.