ស្ត្រី​សម្រាលកូន​ចំនួន ៦ ៥៦៣នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម

ភ្នំពេញ៖ យោងតាម​របាយការណ៍​ពី​ការិយាល័យ​តាវកាលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​បានឱ្យដឹងថា៖ ក្នុង​ខែមករា ឆ្នាំ២០២១នេះ មាន​ស្ត្រី​សម្រាលកូន​ជា​សមាជិក ប.ស.ស. ចំនួន ៦ ៥៦៣នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល ក្នុងនោះ​កម្មករនិយោជិត​ក្នុង​ប្រព័ន្ធ​មាន​ចំនួន ៦ ៥៤៩នាក់ និង​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន១៤នាក់ ។

ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​ពី ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប. ស. ស. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មន្ត្រី​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយ​នេះ បាន​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន ក្នុង​ការបម្រើ​អត្ថប្រយោជន៍​ជូន​ដល់​កម្មករនិយោជិត​ដែលជា​សមាជិក ប.ស.ស.។

ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាពឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​បងប្អូន​កម្មក​រ​និយោជិត ដែលជា​សមាជិក ប.ស.ស. ទាំង​ក្នុង និង​ក្រៅ​ប្រពន្ធ ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

បងប្អូន​កម្មការិនី​ទាំងអស់​ដែល​បម្រើការ​នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែល​បានប្រកាស​បង់​ភាគទាន​មកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុង​រយៈពេល ១២ខែ គិត​មកដល់​ខែ​សម្រាលកូន នឹង​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​រយៈពេល៩០ថ្ងៃ រួមជាមួយ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) ព្រមទាំង​អត្ថប្រយោជន៍ផ្សេងៗជាច្រើន​ទៀត៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.