សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ព្រះករុណា ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​ព្រះរាជសារ ជូន ឯកឧត្តម គីម ជុង​អ៊ុន ក្នុងឱកាស​ខួប​ទី៧២ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ

 

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ភ្នំពេញ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ ជូន ឯកឧត្តម​សេនាប្រមុខ គីម ជុង​អ៊ុន (KIM JONG UN) ប្រធាន​នៃ​គណបក្ស​ពលកម្ម​កូរ៉េ ប្រធាន​នៃ​គណៈកម្មាធិការ​កិច្ចការរដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ មេបញ្ជាការ​ជាន់ខ្ពស់ នៃ​កងកម្លាំងប្រដាប់អាវុធ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។

តាមរយៈ​ព្រះរាជសារ​ជា​ភាសា​បារាំង​ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ទទួលបាន​នៅថ្ងៃនេះ ព្រះករុណា ព្រះមហាក្សត្រ បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ ឯកឧត្តម គីម ជុង​អ៊ុន និង​ប្រជាជន​កូរ៉េ ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី៧២ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (០៩ កញ្ញា ១៩៤៨ – ០៩ កញ្ញា ២០២០) ព្រមទាំង​ជូនពរ​ឯកឧត្តម​សេនាប្រមុខ និង​ប្រជាជន​កូរ៉េ ទទួលបាន​នូវ​ភាពជោគជ័យ សុភមង្គល សន្តិភាព និង​វិបុលភាព។

 

ព្រះករុណា​ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​បន្ថែមថា ៖ “ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​និរន្តរភាព​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម នឹង​ពង្រឹង និង​ព​ន្លឿ​ន​ដំណើរ​ការកសាង​ការអភិវឌ្ឍ និង​សុខុមាលភាព នៃ​ប្រជាជន​របស់​ឯកឧត្ដម»។

 

ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ សម្តែង​នូវ​ការ​ជឿជាក់ថា ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ នឹង​រីកចម្រើន​បន្ថែមទៀត ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​ប្រទេស​ទាំងពីរ។

 

គួររម្លឹកថា ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​កូរ៉េខាងជើង នៅ​ឆ្នាំ១៩៦៥ គឺ​ក្នុង​ជំនាន់​ព្រះ​បរម​រតន​កោដ្ឋ និង​លោក​សេនាប្រមុខ គីម អ៊ី​ល​ស៊ុ​ង៕

 

ប្រភព៖ AKP