ភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី២៤ ដែល​ធ្វើឡើង​នា​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន លោក Zhu Shanzhong នាយក​ប្រតិបត្តិ​តំណាង​អង្គការ​ទេសចរណ៍​ពិភពលោក បាន​សន្យា​ជួយ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ដើម្បី​ស្តារ​វិស័យ​ទេសចរ​កម្ពុជា​ឡើងវិញ។

ជំនួយ​បច្ចេកទេស​ទាំងនោះ មាន​ដូចតទៅ៖

១៖ ការផ្តល់​ជំនួយ​បច្ចេកទេស តាមរយៈ​មូលនិធិ​ជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស​ចិន-អង្គការ​ទេសចរណ៍​ពិភពលោក។

២៖ អង្គការ​ទេសចរណ៍​ពិភពលោក នឹង​ផ្តល់​ការសហការ​ផ្តល់​ការអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​អ្នក​ជំនាញ​ទេសចរណ៍​អាស៊ាន ការបង្កើត​មុខរបរ (Start UP) និង​កម្មវិធី​នវានុវត្តន៍​នៅ​កម្ពុជា។

៣៖ គាំទ្រ​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល UNWTO Asia Pacific Executive ឆ្នាំ២០២១ លើក​ទី១៥ នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​សម្រាប់​ការទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា។

៤៖ បន្ត​គាំទ្រ​សហការ​រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី២ ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​នៅ​កម្ពុជា។

៥៖ គាំទ្រ​សហការ​ដល់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ ស្តីពី​រាជទូត​យុវជន​ទេសចរណ៍​មេគង្គ​ឡាង​ឆាង នា​អំឡុង​ចុងឆ្នាំ២០២១ ដែល​កម្ពុជា​នឹង​អាច​សហការ​លើ​ព្រឹត្តិការណ៍ផ្សេងៗទៀត​របស់​អង្គការ​ទេសចរណ៍​ពិភពលោក តាមរយៈ​កិច្ចសហប្រតិបត្តិកា​រវិ​ថី​សូត្រ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ផងដែរ។

៦៖ គាំទ្រ​ជំនួយ​បច្ចេកទេស​ក្នុងការ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​អំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ-១៩ ឆ្នាំ២០២១-២០២៥។

សូម​រំលឹក​ផងដែរ​ថា អង្គរការ​ទេសចរណ៍​ពិភពលោក​បាន​គាំទ្រ និង​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ MS Westerdam ចូល​ចត​នៅ​កំពង់ផែ​ព្រះ​ស៊ី​ហ​នុ ដែលជា​សណ្តាន​ចិត្ត​មនុស្សធម៌​ដ៏​ប្រពៃ​នៃ​មនុស្សជាតិ និង​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.