ភ្នំពេញ៖ យុទ្ធនាការ«ផ្ទះ១ អំពូល១»របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ទទួលបាន​ជ័យលាភី​លេខ២ ក្នុង​កម្មវិធី​ប្រលងប្រណាំង”ពានរង្វាន់​ឆ្នើម​លើ​ការងារ​រៀបចំ​តំបន់​ប្រជុំជន”របស់​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ដែល​ត្រូវបាន​ប្រារព្ធ​ពិធី​ប្រគល់​ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងមហាផ្ទៃ។

កម្មវិធី​ពានរង្វាន់​នេះ ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គម្រោង​ពង្រឹងសមត្ថភាព​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ជំរុញឱ្យមាន​ការរៀបចំ​ផែនការ​នគរូបនីយកម្ម និង​ការគ្រប់គ្រង​ដីធ្លី ដើម្បី​កែប្រែ​មុខមាត់​សហគមន៍​មិនទាន់​រៀបរយ និង​ធានាបាន​នូវ​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវា​ចាំបាច់​នៅក្នុង​មូលដ្ឋាន។

ជំនួសមុខ​ឱ្យ​ប្រជាពលរដ្ឋ​រាប់​មុ​ឺ​ន​នាក់​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​បានទទួល​ផលប្រយោជន៍​ដោយផ្ទាល់​ពី​យុទ្ធនាការ”ផ្ទះ១ អំពូល១” ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន​ទាំងអស់ ដែល​បាន​ចូលរួម​វិភាគ និង​ផ្តល់​គាំទ្រ​ទាំងស្រុង​ដល់​ការអនុវត្ត​គម្រោង​ក្នុង​រយៈកាល​កន្លងមក បំពាក់​បាន​ជិត៤០០០អំពូល​សូ​ឡា និង​បានធ្វើឱ្យ​ភូមិ​ចំនួន១៥រួចមកហើយ ដែល​ទទួលបាន​ពន្លឺ​និង​ការលើកកម្ពស់​គុណភាព​ជីវិត​នៅក្នុង​សហគមន៍​ក្នុងពេល​រាត្រី​រហូតមក​ដល់ពេលនេះ។

#ផ្ទះ១អំពូល១

រដ្ឋបាល​ក្រុង ស្រុក និង​សង្កាត់ ដែល​ទទួល​ជ័យលាភី រួមមាន៖

– ជ័យលាភី​លេខ១ បាន​ទៅលើ​គម្រោង“សាងសង់​ទំនប់​បង្ហៀរ​ក្បាលហុង​ស្ទឹង​ពោធិ៍សាត់” របស់​រដ្ឋបាល​ក្រុង​ពោធិ៍សាត់

– ជ័យលាភី​លេខ២ បាន​ទៅលើ​គម្រោង​យុទ្ធនាការ“ផ្ទះ១ អំពូល១”របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

– ជ័យលាភី​លេខ៣ បាន​ទៅលើ​គម្រោង“អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​សហគមន៍​ភូមិ១៥-១៦”របស់​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.