ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​នៅលើ​ហ្វេ​សបុ​កនៅ​ល្ងាច​ថ្ងៃទី ៥ កុម្ភៈ​នេះ​ថា៖

«ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់!ខ្ញុំ​ទើបបាន​ទទួល​ព័​ត៍​មាន​តាមរយៈ​ក្រសួងសុខាភិបាល​ដែល​បានទទួល​លិខិតផ្លូវការ​ពី​ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ

កម្ពុជា​ដែល​បញ្ជាក់ថា​វ៉ាក់សាំង​ឈ្មោះ Sinopharm ចាក់​បានតែ​មនុស្ស​មាន​អាយុ​ពី១៨ឆ្នាំទៅ៥៩ឆ្នាំ​តែប៉ុណ្ណោះ។

សម្រាប់​ខ្ញុំ​ដែលមាន​អាយុ​ជាង ៦៨ឆ្នាំ​ទៅហើយ​មិនទាន់​អាច​ចាក់​បានទេ។

ដូចនេះ​គំរោង​ចាក់​វ៉ាក់សាំង​ដែល​គ្រោង​ចាក់​នៅ​ថ្ងៃទី១០កុម្ភៈ២០២១នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នឹងត្រូវ​លុបចោលអាស្រ័យ​ដោយ​ទាំង​ខ្ញុំ​ទាំង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ភាគច្រើន​មាន​អាយុ​លើសពី ៦០ឆ្នាំ​ទៅហើយ​មិនអាច​ចាក់​បានទេ។

សម្រាប់​កម្មវិធី​ចេញទៅ​ទទួល​ជំនួយ វ៉ាក់សាំង​នៅ​ព្រលានយន្តហោះ​នា​ល្ងាច​ថ្ងៃ៧កុម្ភៈ​នៅ​រក្សាទុក​ដដែល៕

Leave a Reply

Your email address will not be published.