ភ្នំពេញ៖សាធារណរដ្ឋឥណ្ឌា បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩ ចំនួន១សែនដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។នេះបើតាមការប្រកាស របស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សេចក្តីប្រកាស របស់ស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា អោយដឹងថា៖ រដ្ឋាភិបាលឥណ្ឌា បានសម្រេច ផ្តល់ការផ្គត់ផ្គង វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩ ចំនួនមួយសែនដុស (១០០,០០០) ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្ថានភាពបន្ទាន់។
ការផ្តល់ការផ្គត់ផ្គងនេះ គឺជាការឆ្លើយតបចំពោះសំណើ របស់នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្ត្រី ណារិន្ត្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំង ប្រឆាំងជំងឺកូវិដ១៩»៕

#អរគុណសន្តិភាព