លោកជំទាវ មិថុនា ភូ​ថង៖ កត្តា​សន្តិភាព​ធ្វើឱ្យ​ខេត្តកោះកុង​ទទួលបាន​សមិទ្ធផលធំៗ មានការ​វិនិយោគ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​បំផុត

កោះកុង៖ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត និង​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ ទាំងមូល​ទទួលបាន​ស​ន្តិ​ភាព និង​ស្ថេរភាព​នៅ​ទូទាំងប្រទេស ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សេចក្តីត្រេកអរ ទទួលបាន​សេចក្តីសុខ​សប្បាយ និង​មានឱកាស​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ឱ្យដឹងថាកត្តា​សន្តិភាព និង​ស្ថេរភាព​នយោបាយ​នេះហើយ ដែល​ធ្វើឱ្យ​ខេត្តកោះកុង​ទទួលបាន​សមិទ្ធផលធំៗ មានការ​វិនិយោគ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​បំផុត ក្នុងនោះ​សមិទ្ធផលធំៗមាន​ជាអាទិ៍​ដូចជា ផ្លូវជាតិ​លេខ៤៨ ស្ពាន​ឆ្លង​ដៃ​ព្រែក០៤កន្លែង ស្ពាន​ព្រែ​កកោះ​ប៉ោ វា​រី​អគ្គិសនីធំៗចំនួន៣កន្លែង តំបន់​សេដ្ឋកិច្ច​ពិសេស​នាង​កុក-កោះកុង និង​ក្រុមហ៊ុន​យូ​ញៀន ឌី​វី​ឡុ​ប​មេន​ប៊ី គ្រុប ខូ​អិ​ល​ធី​ឌី ដែល មានការ​ចាប់អារម្មណ៍​ដាក់ទុន​ច្រើនជាងគេ​ចូលមក​វិនិយោគ​លើ​ទឹកដី​កោះកុង។

លោកជំទាវ​បន្តថា ចំពោះ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​រូបវន្ត​ដ៏ទៃទៀត ត្រូវបាន​នឹង​កំពុង​កសាង កែលម្អ​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ខេត្ត សំដៅ​ប្រែក្លាយ ទឹកដី​ខេត្តកោះកុង ជា​ទឹកដី​នៃ​ការទាក់ទាញ ប្រកបដោយ​ភាពស្រស់​បំព្រង និង​ផាសុខភាព ស័ក្តិសម ជា​ខេត្ត​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា “តារា​រះ​នា​ទិសនិរតី» និង​បានទទួល​ជ័យលាភី​ជា“ឆ្នេរ ស្អាត​បំផុត​លើ​ពិភពលោក។

ចំពោះ​តំបន់​ទេសចរណ៍សំខាន់ៗក្នុង​ខេត្តកោះកុង​សរុប​មាន​ចំនួន១៤កន្លែង ក្នុងនោះ​យើង មាន​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ០៤កន្លែង រមណីយដ្ឋាន​ធម្មជាតិ០៨កន្លែង និង​រមណីយដ្ឋាន កែច្នៃ០២កន្លែង។ វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តកោះកុង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោល គឺ​នៅមុន​ពេលដែល​ពិភពលោក ក៏ដូចជា​ប្រទេស​យើង​ប្រឈម​នឹង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ -១៩ កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​កើនឡើង ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០២០ រហូតមកដល់ ពេលបច្ចុប្បន្ន ដោយសារតែ​វិបត្តិ​នៃ​ការរីក​រាល​ដាន​ជំងឺ​កូ​វីដ១៩ គឺ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល មកលេង​កំសាន្ត​និង​ស្នាក់​នៅក្នុង​ខេត្តកោះកុង​មានការ​ថយចុះ​បន្តិច។

យោងតាម​របាយការណ៍​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលមក​កំសាន្ត និង​ស្នាក់​នៅក្នុង​ទឹកដី​ខេត្តកោះកុង ក្នុង​ឆ្នាំ២០២០ កន្លងទៅនេះ​គឺមាន​ចំនួន​ប្រមាណ​ជា៤៦០,០៩៤នាក់(បួន​រយ​ហុកសិប​ពាន់ កៅសិប​បួន​នាក់) មាន ការថយចុះ​ប្រមាណ​ជា០៣% បើ​ធ្វើការ​ប្រៀបធៀប​ទៅនឹង​រយៈពេល​មួយឆ្នាំ​ពេញ​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩។

ប៉ុន្តែ​បើ​ពិនិត្យមើល​ទៅលើ​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​វិញ ឃើញថា​មានការ កើន​ឡើងជា​បន្តបន្ទាប់ គិត​មក​ត្រឹម​ឆ្នាំ២០២០ ខេត្តកោះកុង​មាន​សណ្ឋាគារ​មាន​ចំនួន១២កន្លែង ស្មើនឹង៤៤០បន្ទប់​ផ្ទះសំណាក់​មាន​ចំនួន១១២កន្លែង ស្មើនឹង១,២២០បន្ទប់ ភោជនីយដ្ឋាន និង អាហា​រដ្ឋា​ន​មាន​ចំនួន១៤៥កន្លែង។ ដែល​កាលពី​ឆ្នាំ២០១៩ សណ្ឋាគារ​មាន​ចំនួន១០កន្លែង ស្មើ នឹង៣១៦បន្ទប់ ផ្ទះសំណាក់​មាន​ចំនួន៩៦កន្លែង ស្មើនឹង១,១៩៧បន្ទប់ ភោជនីយដ្ឋាន និង​អាហារ ដ្ឋា​ន​មាន​ចំនួន០៩កន្លែង តែប៉ុណ្ណោះ។

ត្រង់ចំណុច​នេះ ស​បញ្ជាក់ថា​អ្នកវិនិយោគ​លើ​វិស័យ​ផ្ទះ សំណាក់ នៅតែមាន​ជំនឿ និង​ការទុកចិត្ត​ចំពោះ​សន្តិសុខ និង​ស្ថេរភាព ដែល​សង្ឃឹមថា នឹងមាន​ភ្ញៀវទេសចរ​ចូលមក​កំសាន្ត​នៅ​ខេត្តកោះកុងច្រើនឡើងៗនៅពេលដែល​វិបត្តិ នៃ​ការរីក​រាលដាល​ជំងឺ កូ​វីដ-១៩ ត្រូវបាន​បញ្ចប់៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.