ភ្នំពេញ÷ លោកជំទាវ ម៉ានីកា ចេន (Manika Jain) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រប់គ្រងការរាត ត្បាតជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ហើយរហូតមកដល់ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ នៅ កម្ពុជាត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងនោះ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង ដូច្នេះប្រាប់ អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ានីកា ចេន (Manika Jain) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកជំទាវ ត្រូវ បាន បញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ទំព័រមុខ
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
ព័ត៌មានរូបថត
ទស្សនៈ
ឯកសារ
បញ្ហាព្រំដែន
ឯកអគ្គរដ្ឋទូតឥណ្ឌាវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ
ចែករំលែក ៖
ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០–លោកជំទាវ ម៉ានីកា ចេន (Manika Jain) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រប់គ្រងការរាត ត្បាតជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ហើយរហូតមកដល់ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ នៅ កម្ពុជាត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងនោះ។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង ដូច្នេះប្រាប់ អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ានីកា ចេន (Manika Jain) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកជំទាវ ត្រូវ បាន បញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
លោកជំទាវ Manika Jain បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេច តេជោនាយករដ្ឋមន្ត្រី មន្ត្រីរាជការកម្ពុជាទាំងអស់ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដែល កន្លង មកបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិការយ៉ាងល្អប្រសើរ ធ្វើឱ្យបេសកកម្មការ ទូតរបស់លោកជំទាវ ក្នុងរយៈពេលជាងពីរឆ្នាំកន្លះមកនេះ បានទទួលជោគជ័យយ៉ាង ត្រចះ ត្រចង់នៅក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជា ដូចជាការរៀបចំដំណើរទស្សនកិច្ច របស់សម្ដេចតេជោទៅកាន់ប្រទេសឥណ្ឌា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន និងមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនទៀត បានទៅបំពេញ ទស្សន កិច្ចនៅសាធារណរដ្ឋឥណ្ឌា។ ជាមួយនោះក៏មានការធ្វើដំណើរមកកាន់ កម្ពុជារបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាមកកាន់ កម្ពុជា ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ ជាពិសេសធ្វើ ឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកដុះដាលប្រសើរឡើង ដែលក្នុង ដំណើរ ទស្សនកិច្ចនីមួយៗ មានការចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀង ផងដែរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ដថា ទាំងនោះសុទ្ធតែជាកិច្ចសហប្រតិបត្តិ ការ ដែលជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកដុះដាលថែមទៀត ជាសក្ខីភាព ទំហំ ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានកើនឡើងជាលំដាប់។
ក្នុងន័យនេះដែរ លោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចផងដែរថា អ្វីដែល លោកជំទាវបានកត់សម្គាល់កន្លងមកក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ កម្ពុជា និងឥណ្ឌា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាស្ទើរគ្រប់វិស័យទាំងអស់ ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត និងសហការីរបស់លោកជំទាវ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានកត់ សម្គាល់ឃើញដូចលោកជំទាវឯកអគ្គរដ្ឋទូតដែរថា កម្ពុជានិងឥណ្ឌាមានកិច្ចសហប្រតិបត្តិ ការស្ទើរគ្រប់វិស័យទាំងអស់ ហើយវិស័យនីមួយៗសុទ្ធតែជាវិស័យសំខាន់ៗ ក្នុងការជំរុញ លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្វីដែលជាការងារបន្ត សម្ដេចតេជោ បាន ជម្រាប ជូនលោកជំទាវថា យើងគប្បីលើកកម្ពស់អនុស្សារណៈដែលយើងបានចុះ ហត្ថ លេខា រួច ហើយនោះ ទៅជាកិច្ចព្រមព្រៀង, ហើយកិច្ចព្រមព្រៀងដែលយើង បានចុះហត្ថ លេខារួចមកហើយនោះ គួរគប្បីជំរុញការអនុវត្តឈានទៅទទួលបានជោគជ័យលើកិច្ច ព្រម ព្រៀងដែលបានចុះហត្ថលេខាហើយ។
សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ក្រៅពីអនុស្សារណៈ និងកិច្ចព្រម ព្រៀង ដែលយើងបានចុះហត្ថលេខាហើយ យើងគួរគប្បីពិនិត្យមើលថែមទៀតនូវ តួនាទី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីឈានទៅពង្រីកទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស ឱ្យកាន់តែរឹងមាំថែមឡើងមួយកម្រិតទៀត៕
ប្រភព÷ AKP