សម្តេច​តេ​ជោ​ជូនពរ​ថ្ងៃ​ចូលឆ្នាំ​ចិន Gong Xi Fa Cai 2021

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ភរិយា​របស់​សម្តេច ចូលរួម​អបអរសាទរ​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ថ្ងៃនេះ។

សម្តេច​តេ​ជោ សរសេរ​នៅលើ​ទំព័រ ហ្វេ​ស​បុក​នៅថ្ងៃនេះ​ថា សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាស់សែន ធូប និង​ទៀន… ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អគ្គីភ័យ​កើតឡើង​ដោយ​ការធ្វេសប្រហែស​ណាមួយ​ដែល​ធ្វើ​ឲ្យ​រំខាន​ក្នុង​ថ្ងៃ​ចូលឆ្នាំ។

សម្តេច​តេ​ជោ​បន្តថា សូម​ចូលរួម​ទប់ស្កាត់​ការពារ​ការចម្លង​ជម្ងឺ​កូ​វីដ១៩ ទាំងអស់គ្នា តាមរយៈ​ការ​អនុវត្តតាម​ការណែនាំ​របស់​ក្រ​សូង​សុខាភិបាល។

ក្នុងថ្ងៃនេះ ក៏មាន​បងប្អូន​មួយចំនួន​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្តផ្សេងៗផងដែរ។ សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើក​ប្រជែង​យក​លឿន​តែ​ខ្លួនឯង កុំ​ផឹក​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ត្រូវមាន​ការយោគយល់​គ្នា និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ទោះបី​បើកបរ​ជិត​ឬ​ឆ្ងាយ ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ទាំងអស់គ្នា។

ខ្ញុំ និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សំណាងល្អ ជោគជ័យ និង​ហេង​ហេងគ្រប់ៗគ្នា​ចាប់ពី​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន ២០២១ នេះ​តទៅ។

#អរគុណ​សន្តិភាព

Related Posts

Leave a Reply

Your email address will not be published.