ភ្នំពេញ÷ នៅកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៥១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ត្រី ជុំ សេដ្ឋា មេបញ្ជាការកងពលតូច លេខ ៥១ បានបញ្ជាក់ឱ្យដឹងថា កងពលតូចថ្មើរជើងលេខ ៥១ បានប្រកាសបង្កើតឡើងកាលពី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ដោយបានបូកបញ្ចូលគ្នាចំនួន៣កងពល គឺ កងពល ថ្មើរជើងលេខ៧ លេខ១២ និង លេខ២១ ដែល រហូតដល់បច្ចុប្បន្ន មានអតីតមេបញ្ជាការ ដឹកនាំចំនួន ៤រូប រួចមកហើយ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា កងពលតូចថ្មើរជើងលេខ៥១ មានភារកិច្ច ចល័ត អន្តរាគមន៍ និងសហការជាមួយកងការពារព្រំដែនកងទ័ពស្រួច យោធាតំបន់ កម្លាំង ប្រដាប់អាវុធ មូលដ្ឋានដទៃទៀត អង្គភាពបានចាត់តាំងកម្លាំងត្រៀមប្រយុទ្ធ និង ប្រយុទ្ធការពារ បូរណភាព ទឹកដី ថែរក្សា សុខសន្តិភាព ស្ថិរភាព សន្តិសុខ សង្គម និងចូល រួម កសាងអភិវឌ្ឍន៍ពង្រឹងមូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ទំព័រមុខ
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
ព័ត៌មានរូបថត
ទស្សនៈ
ឯកសារ
បញ្ហាព្រំដែន
ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង នាយទាហាន ក្នុងកងពលតូចថ្មើរជើងលេខ ៥១
ចែករំលែក ៖
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ — នៅកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៥១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ត្រី ជុំ សេដ្ឋា មេបញ្ជាការកងពលតូច លេខ ៥១ បានបញ្ជាក់ឱ្យដឹងថា កងពលតូចថ្មើរជើងលេខ ៥១ បានប្រកាសបង្កើតឡើងកាលពី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ដោយបានបូកបញ្ចូលគ្នាចំនួន៣កងពល គឺ កងពល ថ្មើរជើងលេខ៧ លេខ១២ និង លេខ២១ ដែល រហូតដល់បច្ចុប្បន្ន មានអតីតមេបញ្ជាការ ដឹកនាំចំនួន ៤រូប រួចមកហើយ។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា កងពលតូចថ្មើរជើងលេខ៥១ មានភារកិច្ច ចល័ត អន្តរាគមន៍ និងសហការជាមួយកងការពារព្រំដែនកងទ័ពស្រួច យោធាតំបន់ កម្លាំង ប្រដាប់អាវុធ មូលដ្ឋានដទៃទៀត អង្គភាពបានចាត់តាំងកម្លាំងត្រៀមប្រយុទ្ធ និង ប្រយុទ្ធការពារ បូរណភាព ទឹកដី ថែរក្សា សុខសន្តិភាព ស្ថិរភាព សន្តិសុខ សង្គម និងចូល រួម កសាងអភិវឌ្ឍន៍ពង្រឹងមូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យផងដែរ។
នៅក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី ឈឹម លីន នាយការិយាល័យទី១ កង ទ័ព ជើងគោកបានឡើងអានសេចក្តីប្រកាសរបស់ក្រសួង ការពារជាតិ ស្តីពីការ តែងតាំង ផ្លាស់ប្ដូរមុខតំណែង នាយទាហាន ដែលក្នុងសេចក្តីប្រកាស បានតែងតាំង លោក វរសេនីយ៍ ឯក សឹង ទុំ ពីមុនជាមេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរ ជើង លេខ៥១ បច្ចុប្បន្ន ជាមេបញ្ជាការកងពលតូចថ្មើរ ជើងលេខ៥១ និងតែងតាំង លោក ឧត្តម សេនីយ៍ត្រី ជុំ សេដ្ឋា ពីមុនជាមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ ៥១ បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឡើងប្រគល់សេចក្ដីប្រកាស និងប្រគល់ត្រា សិទ្ធិ ជូនដល់មេបញ្ជាការ កងពលតូច ថ្មើរជើង លេខ៥១ ដែលបានតែង តាំងថ្មីផងដែរ។
ក្នុងពិធីតែងតាំង មេបញ្ជាការកងពលតូចថ្មើរ ជើងលេខ៥១ ថ្មី នាឱកាស នោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានកោតសរសើរ ដល់មេបញ្ជាការមេបញ្ជាការរង នាយទាហាន ពលទាហានក្នុងកងពល ៥១ ដែល បានខិតខំកសាង អង្គភាព ចាប់តាំងពី ឆ្នាំ២០០២ មក ដល់ពេល នេះ មានរយៈ ពេល ជាង ១៨ឆ្នាំ ដោយ ឆ្លងកាត់មេបញ្ជាការ បាន ៤ ជំនា ន់ មក ហើយ។
ឯកឧត្តម ក៏បាន សម្តែងការ អបអរសាទរ ចំពោះ លោក វរសេនីយ៍ ឯក សឹង ទុំ ដែល បានទទួលការគាំទ្រ ពីក្រសួង ការពារជាតិកម្ពុជា អគ្គបញ្ជាការកងទ័ពជើងគោក ក្នុង ការតែង តាំងមុខងារ ជាមេបញ្ជាការ កងពល តូចថ្មើរ ជើងលេខ ៥១ ថ្មី នាពេលនេះ ព្រមទាំងលោកឧត្តម សេនីយ៍ ត្រី ជុំ សេដ្ឋា ក្នុងតំណែង ជាមេបញ្ជាការរង និងជានាយសេនា ធិការកងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រកាសនាពេល នេះ គឺ ស័ក្តិសម សមត្ថភាព លក្ខណៈសម្បត្តិគុណបំណាច់ និងស្នាដៃ ដែល បានខិតខំប្រឹងប្រែងបំពេញ ជូនជាតិ មាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវ នារយៈពេលកន្លងមក។
ឯកឧត្តម ហ៊ុន ម៉ា ណែត បានបញ្ជាក់ថា ការតែងតាំង មុខតំណែងថ្មី ដែលបានធ្វើ ឡើងនេះ គឺជាការសម្រេច ដោយឈរលើការពិនិត្យ និង វាយតម្លៃ ក៏ដូចជាការពិគ្រោះ យោបល់យ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរ ភូមិន្ទ តាមឋានានុក្រម ច្បាស់លាស់ ស្របជាមួយនឹងគោលការណ៍ជាធរមានធ្វើឱ្យមានតម្លាភាព។
ឯកឧត្តម ហ៊ុន ម៉ា ណែត បានបញ្ជាក់ថា បេក្ខភាពមានច្រើន ហើយសុទ្ធតែមាន គុណសម្បត្ដិទាំងអស់។ ដូច្នេះ ការជ្រើសរើស គឺឈរលើមូលដ
្ឋានរួមផ្សំ ជាមួយនឹងឆន្ទៈ សមត្ថភាព ជាអ្នកដឹកនាំការទទួលខុស ត្រូវលើអតីតភាព អង្គភាពផ្ទាល់ គួបផ្សំចំណេះដឹង និង បទពិសោធន៍ សីលធម៌ សុខភាពការ តស៊ូ អំណត់ ព្យាយាម ក៏ដូច ជាលទ្ធផលនៃការ ជំរុញ និរន្តភាព នៅក្នុងការងារអង្គភាព។
ឯកឧត្តម បានផ្ដាំផ្ញើនូវភារកិច្ច ៣ ចំពោះ មេបញ្ជាការ និងនាយសេនាធិការដែលបាន តែងតាំងថ្មី នៅកងពលតូចថ្មើរជើងលេខ៥១គឺ៖ ទី១. ត្រូវតែរក្សាសមិទ្ធផល ដែលថ្នាក់ដឹកនាំ អង្គភាពពីមុនបានកសាង, ទី២. កសាង អង្គភាពពង្រឹងបន្ថែម លើគ្រប់វិស័យ និងទី៣. បន្ត សមិទ្ធផលទាំងនេះ ដើម្បីរៀបចំ ជាមូលដ្ឋានទុកឱ្យនាយ ទាហាន ជំនាន់ក្រោយ។