ភ្នំពេញ៖ នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រសួងបរិស្ថាន​បាន​ដឹកនាំ​រៀបចំ​កម្មវិធី​បោះជំរុំ​រយៈពេល ២ ថ្ងៃ ក្រោម​ប្រធានបទ «យើង​ស្រេ​ឡាញ់​ព្រៃ​ឡង់» នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ ខេត្តក្រចេះ។ នេះ​គឺជា​លើក​ទី៣ ដែល​ក្រសួងបរិស្ថាន​បានរៀបចំ​កម្មវិធី​នេះ​ឡើង​និង មានការ​អ្នកចូលរួម​ប្រមាណ​ជាង ៣០០ នាក់​មកពី​គ្រប់​មជ្ឈដ្ឋាន​រួមមាន​មន្ត្រីរាជការ​ក្រសួងបរិស្ថាន និង មកពី​ក្រសួង​ស្ថាប៍ន​រដ្ឋ​ផ្សេងទៀត អាជ្ញាធរខេត្ត អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ បណ្តាញ​សហគមន៍​តំបន់ ព្រះសង្ឃ យុវជន ប្រជា​សហគមន៍ និង​អ្នកសារព័ត៌មាន។ ឆ្នាំនេះ​គឺជា​លើក​ទី៣ ហើយ​ដែល​ក្រសួង បរិស្ថាន​បាន​ផ្តួច​ផ្តួ​ម​រៀបចំ​កម្មវិធី​បោះជំរុំ​នេះ និង​បាន​បើកទូលាយ​ដល់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ចូលរួម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា  កម្មវិធី​បោះជំរុំ​ក្រោម​ប្រធានបទ «យើង​ស្រឡាញ់​ព្រៃ​ឡង់»រៀបចំ​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ដែល មនុស្ស​ទូទៅ​បានដឹងថា​ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​គឺ​ក្នុ​គោលបំណង​ទី១៖ បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ធនធានធម្មជាតិ ជីវៈចម្រុះ និង​បរិស្ថាន​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក៏ដូចជា​តំបន់​អភិរក្ស​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា ទី២៖ ផ្សព្វផ្សាយ​ការយល់ដឹង និង​ចែករំលែក​បទពិសោធ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ, ទី៣៖ បំផុសគំនិត និង​ស្មារតី​ដល់​ប្រជាជន​ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ឱ្យ​ស្រឡាញ់ និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ទី៤៖ បង្កើន​ការប្រាស្រ័យ​ទាក់ទង​របស់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន ដើម្បី​រួមគ្នា​ការពារ អភិរក្ស​ធនធានធម្មជាតិ​ជីវៈចម្រុះ និង​បរិស្ថាន។

បើតាម​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា កម្មវិធី​បោះជំរុំ​រយៈពេល ២ ថ្ងៃនេះ​នៅ​ទីស្នាក់ការ​គម្ពោត​គយ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ខេត្តក្រចេះ​នឹងមាន​ធ្វើ​សកម្មភាព​ជាច្រើន​ក្នុងនោះ​មានការ​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការចុះ​ល្បាត​ព្រៃ ពិធី​សាសនា​បំបួស​ដើមឈើ ការជួបពិភាក្សា​ជាមួយនឹង​សហគមន៍​ដើម្បី​ស្វែងយល់​ពី​ជីវភាព​និង​ការចូលរួម​ទទួលខុសត្រូវ​របស់​ពួកគាត់​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់ ចម្ការ​ឈើ​ដាំ​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ អូ​ថេ​ក ដែល​នៅ​ទីនោះ​អ្នកជំនាញ​របស់​ក្រុមហ៊ុន​នឹងធ្វើ​បទ​បង្ហាញ​ពី ការបណ្តុះ​កូនឈើ​តាមបែប​វិទ្យាសាស្ត្រ​ដើម្បី​ផ្គត់​ផ្គត់​តម្រូវការ​កូនឈើ​ដាំ​រាប់លាន​ដើម​ក្នុង​មួយឆ្នាំ និង ទស្សនា​ចម្ការ​ឈើ​ដាំ​រាប់ពាន់​ហិកតា​ដែល​បាន​ដាំ​រួច និង​កំពុង​លូតលាស់​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ឧស្សាហកម្ម​ចម្ការ​ឈើ​ដាំ​ដល់​អ្នក​ចូលរួមបាន​យល់ដឹង។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ«ព្រៃ​ឡង់» ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើត ឡើង​តាំងពី​ឆ្នាំ២០១៦ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រង​អភិរក្ស​របស់​ក្រសួងបរិស្ថាន។ ព្រៃ​ឡង់ មាន​ផ្ទៃដី​សរុប​ជាង ៤៣ម៉ឺន​ហិកតា និង​មាន​ភូមិសាស្ត្រ​ខេត្ត​ចំនួន៤ គឺ​ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ខេត្តក្រចេះ។ កាលពី​ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាស​ទទួលស្គាល់​តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមាន​សិទ្ធិ​ស្របច្បាប់​ចូលរួម​សកម្មភាព​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សារៈសំខាន់។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.