ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ…
នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមនហត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩…
ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ហ្វេសប៊ុករបស់សម្តេចបានបង្ហាញនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងអមដោយខ្លឹមសារសំបុត្រសម្ងាត់យ៉ាងដូច្នេះថា…
ភ្នំពេញ៖ បញ្ហាកូវីដ-១៩ជិត២ឆ្នាំ មកនេះ បានធ្វើឱ្យពិភពលោកផ្អាកជើងហោះហើរត្រង់ពីប្រទេសផ្សេងៗ រួមទាំងប្រទេសចិន និងកម្ពុជាផងដែរ ក្នុងបំណងចូលរួមទប់ស្កាត់ជំងឺនេះ ដែលនាំ ឱ្យវិស័យផ្សេងៗត្រូវបានផ្អាកស្ទើរទាំងស្រុង។ ប៉ុន្តែនៅពេលខាងមុខនេះ កម្ពុជានិងចិននឹងបើក ដំណើរការឱ្យមានការ ហោះហើរត្រង់ឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល ដែលនេះជាឱកាសល្អឱ្យកម្ពុជាអាចស្រូបយកភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវចិនឱ្យមកទស្សនាកម្ពុជាឡើងវិញ។ មុនវិបត្តិកូវីដ-១៩ ចិនគឺជាគោលដៅទេសចរណ៍ទី១ ក្នុងចំណោមទេសចរអន្តរជាតិទាំង១០ប្រទេស ដែលបានមកទស្សនានៅកម្ពុជាច្រើនជាងគេ។…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ បានត្រៀមរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២១នេះ រួចជាស្រេច ដើម្បីធានាបាននូវនិរន្តរភាពគុណភាព និងធនធានមនុស្សពិតប្រាកដ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំដំណើរការប្រឡង…
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកជំទាវ Elizabeth Truss រដ្ឋមន្រ្តីការបរទេស ខំមិនវែលនិងអភិវឌ្ឍន៍ និងជារដ្ឋមន្រ្តីកិច្ចការនារី និងសមភាពនៃចក្រភពអង់គ្លេស កាលពីថ្ងៃទី ១២ ខែធ្នូ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន…
សៀមរាប៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង ២៤ ម៉ឺននាក់ បានទទួលសេវាកម្មវិធីជំនួយសង្គម។ ថ្លែងបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅខេត្តសៀមរាប នៅថ្ងៃទី១៤ ខែធ្នូ…
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យមន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងភាសាបរទេសបន្ថែមលើជំនាញដែលខ្លួនមានស្រាប់ ដើម្បីមានសមត្ថភាពចូលរួមវេទិកានានាទាំងក្នុង និងក្រៅប្រទេស។ ថ្លែងបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងរចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន សម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១នេះ នៅក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មានមិនមែនធ្វើការងារតែផ្សាយព័ត៌មានទេ…
សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ «រំឭកគុណអង្គរ» បែបនេះជាទិវាជាតិ សម្រាប់នាពេលអនាគតជាបន្តៗទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះនៅក្នុងឱកាសបើកព្រឹត្តិការណ៍បុណ្យរំឭកគុណអង្គរ និងជាការអបអរសាទរនៃពិធី រំឭកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នៅព្រឹក…
អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»