អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើក​ឱ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាសាទ​កណ្តាល​ស្រះស្រង់​នា​សប្តាហ៍​ក្រោយ

ភ្នំពេញ៖  ដើម្បី​អបអរសាទរ​ការបញ្ចប់​គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ជា​ស្ថាពរ ក្រោម​កិច្ចសហការ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ជាមួយ​វិស័យ​ឯកជន អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និង​សាធារណជន​ចូល​ទស្សនា​ប្រាសាទ​កណ្តាល​ស្រះស្រង់​ជា​ផ្លូវការ នា​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ពិធី​នេះ​នឹងមាន​ការអញ្ជើញ​ជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្រោយ​បញ្ចប់​កិច្ច​ពិធី​សាសនា ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និង​សាធារណជន​ទាំងអស់ អាច​អញ្ជើញ​ទៅ​ទស្សនា​ទិដ្ឋភាព​ប្រាសាទ​កណ្តាល​ស្រះស្រង់​ដើម្បី​ផ្តិត​យក​រូបភាព ស្វែងយល់​ពី​ប្រវត្តិ និង​សិល្បៈ​នៃ​ប្រាសាទ​នេះ​ដោយ​រីករាយ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.