សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋមន្ត្រី​កម្ពុជា​ទេស​កម្ពុជា​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា

ភ្នំពេញ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ ឯកឧត្តម បណ្ឌិត  ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា ដើម្បី​ពិភាក្សា​អំពី​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ-១៩ និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ កាលពី​ល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ឥណ្ឌា ដែល​បាន​អភិវឌ្ឍ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន២ប្រភេទ ប្រកបដោយ​ជោគជ័យ និង​បាន​ថ្លែង​កោតសរសើរ​កាយវិការ​មនុស្សធម៌​ជា​អន្តជាតិ​របស់​ឥណ្ឌា ចំពោះ​ការបរិច្ចាគ និង​លក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ រាប់លាន​ដូ​ស​ដល់​ប្រទេស​ជាច្រើន។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​ផងដែរ ដែល​បានអនុម័ត​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ១សែន​ដូ​ស ដល់​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ផ្អែកលើ​កិច្ចសន្យា​ពាណិជ្ជកម្ម ទោះបីជា​មានការ​ប្រកួត​ប្រជែង​និង​សំណើ​ជាច្រើន​ពី​ប្រទេស​ដៃគូ និង​តម្រូវការ​ក្នុងស្រុក​ក៏ដោយ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​សម​ភាគី​ឥណ្ឌា​ថា កម្ពុជា​ត្រូវ​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ៥លាន​ដូ​ស ដោយ​ស្នើ​សុំឱ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់ វ៉ាកសាំង​នេះ​ក្នុងដំណាក់កាល​ដំបូង ចំនួន ១លាន​ដូ​ស។

ក្នុងឱកាស​នោះ ឯកឧត្តម ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ពី​ឥណ្ឌា ដោយសារ​កម្ពុជា និង​ឥណ្ឌា​មាន​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ម្យ៉ាងទៀត​ដោយសារ​ប្រជាជន​កម្ពុជា​ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​របស់​ឥណ្ឌា ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់។

ជាការ​ឆ្លើយតប ឯកឧត្តម ចៃ​ហ្សា​ន​កា បាន​ជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា ប​ច្ច​ប្បន្ន​នេះ ប្រទេស​ឥណ្ឌា​មាន​តម្រូវការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ខ្ពស់ ទាំង​តម្រូវការ​ក្នុងស្រុក និង​ក្រៅ​ស្រុក។ ឯកឧត្តម បានបញ្ជាក់​ច្បាស់​ថា ដោយសារ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​សំណើ​ទៅ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី ហើយ​ប្រទេស​ឥណ្ឌា​ចាត់ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ឥស្សរជន​ដ៏​សំខាន់ និង​ជា​ថ្នាក់ដឹកនាំ​ដ៏​គួរឱ្យ​គោរព ឯកឧត្តម នឹង​រាយការណ៍​សំណើសុំ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ៥លាន​ដូ​ស នេះ ជូន​ឯកឧត្តម​នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ព្រមទាំង​បាន​សន្យាថា នឹង​ខិតខំ​ជួយ​កម្ពុជា​ឲ្យ​ទទួលបាន​វ៉ាក់សាំង៕

#អរគុណសន្តិភាព