សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន៖ ពី​តំបន់​ដែល​គ្មានអ្វី​ទាំងអស់ ថ្ងៃនេះក្មួយចៅៗ ទទួល​អាគារ ២ជាន់ ១២បន្ទប់ មុនគេ

ភ្នំពេញ៖ ត្បូងឃ្មុំ៖សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន រំលឹកថា​តំបន់​នេះ កន្លែង​នេះ គ្មាន​ផ្លូវ​គមនាគមន៍​មកដល់​ទេ សុទ្ធ​តែព្រៃ គ្មាន​សាលា គ្មាន​ផ្លូវ ហើយ​ប្រជាជន​នៅ​តំបន់​កន្លែង​នេះ គ្មាន​ចំណេះដឹង កាលនោះ​ចេះតែប្រុសៗទេ ស្ត្រី​គ្មាន​ចំណេះដឹង​ទេ ហ្នឹង​សម័យមុន។ បើ​បាន​រៀនសូត្រ គឺ​រៀន​តាម​វត្ត ក្នុង​កុ​ដ្ឋិ សាលាឆាន កាលនោះ​មិន​ងាយ​ចេះ​ទេ។

ភាគច្រើន​អ្នក​បន្តបាន​រៀនសូត្រ មានតែ​អ្នកបួស​រៀន ទើបបាន​បន្ត​សិក្សា​ជាមួយ​វិស័យ​ព្រះពុទ្ធ​សា​សា​នា​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន។ ដោយសារ​កំណើន​សិស្ស​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ថ្ងៃនេះ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ​ទី ហេង​សំរិន​សម្រេច​ផ្តល់ជូន​អាគារ ទទួលបាន​អាគារ ២ជាន់ ១២បន្ទប់ មុនគេ​នៅ​តំបន់​នេះ ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

នេះ​ជា​ចំណងដៃ​បន្ថែម​របស់​សម្តេច​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ លើ​សមិទ្ធផល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ និងក្មេងៗជំនាន់​ក្រោយ។

ក្នុងឱកាស​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិក្សា​សាងសង់​អគារសិក្សា​ថ្មី​នេះ នា​ព្រឹក​ថ្ងៃទី១៩កុម្ភៈ​ឆ្នាំ ២០២១នេះ សម្តេច​ប្រធានរដ្ឋសភា បានធ្វើការ​អំពាវនាវ​ដល់​មាតាបិតា​សិស្ស​ទាំងអស់ ត្រូវ​ប​ញ្ជួ​ន​កូន​ទៅ​សិក្សា​ឱ្យបាន​គ្រប់គ្នា។

សម្តេច​បាន​សង្កត់ធ្ងន់​ថា «បើ​មាន​សាលារៀន ប៉ុន្តែ​មាតាបិតា​សិស្ស​មិនបាន​ប​ញ្ជួ​ន​កូន​ទៅ​សិក្សា​នោះ​គ្មានទេ»។ ជាមួយគ្នានេះ សម្តេច​បាន​អំពាវនាវ​ដល់​យុវជន ដែលជា​ទំពាំង​ស្នង​ឬ​ស្សី ជា​អ្នក​បន្តវេន​ក្នុងការ​គ្រប់គ្រង​និង​អភិវឌ្ឍ​ប្រទេសជាតិ ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​ខ្ពង់ខ្ពស់​ហើយ​ក្លាយជា​យុវជន​គំរូ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ទាំង​ចំណេះដឹង និង​ចរិយា​សម្បត្តិ ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​នៅក្នុង​ពេលអនាគត​ទាំង​ការគ្រប់គ្រង​ស្ថាប័ន ក៏ដូចជា​មេ​គ្រួសារ​ផងដែរ។

ឆ្លៀតឱកាស​នេះ សម្តេច​ប្រធានរដ្ឋសភា ក៏បាន​ជម្រាប​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​ពីស​ភាព​ការ​ប្រទេសជាតិ កា​រីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​នៅក្រោម​ម្លប់​សុខ​សន្ត​ភាព ពិសេស​ការវិវឌ្ឍន៍ៗ នៃ​ជំងឺ​កូ​វីដ១។  សម្តេច​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​និង​ដោះស្រាយ​វិបត្តិ​នេះ​បាន​ទាន់ពេលវេលា តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការណ៍​ច្បាស់លាស់ ម៉ឺងម៉ាត់ ម៉ត់ចត់ និង​គ្រប់​ជ្រុងជ្រោយ ដូចជា​កម្មវិធី​ជំនួយ​សង្គម ពិសេស​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុង​កូ​វីដ១៩ ការឧបត្ថម្ភ​សាច់ប្រាក់​ពលកម្ម​ជូ​នក​ម្មករ​បាត់បង់​ការងា​រ ការឧបត្ថម្ភ​សាច់ប្រាក់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ក្មេង​អាយុ​ក្រោម ២ឆ្នាំ និង​វិធានការ​អន្តរាគមន៍​ផែ្ន​ក​សេដ្ឋកិច្ច ជាដើម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បាន​កំពុង​ស្វះ​សែង​រក​វ៉ាក់សាំង​ការពារ​មកចាក់​ជួ​នព​ល​រដ្ឋ​ដោយ​ឥត​គិត​ប្រាក់ នៅ​ក្នុងនោះ​កាលពីពេលថ្មីៗនេះ កម្ពុជា​បានទទួល​បាន​វ៉ាក់សាំង​ពី​មិត្ត​ចិន ប្រមាណ ៦០ ម៉ឺន​ដូ​ស ហើយ​បាន​កំពុង​ដំណើរ​ចាក់​ជូន​បុគ្គលិក​អាទិភាព​នានា ជាពិសេស​មន្ត្រី​សុខាភិបាល​ជួរមុខ នគរបាល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែលជា​អ្នក​ប្រឈម​ខ្លាំង និង​ផ្ទាល់​ទៅនឹង​ជំងឺ​កូ​វីដ១៩។

ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​ក្រើនរំឭក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បន្ត​រួមគ្នា​ធ្វើ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឱ្យទាន់​ពេលវេលា​ចំ​បញ្ហា​ចំពោះមុខ ជាពិសេស​ត្រូវ​បន្ត​ជំរុញ​លើកទឹកចិត្ត​ពលរដ្ឋ​អនុវត្ត​វិធាន​ការពារ​ជំ​ងី​កូ​វីដ១៩ ឱ្យបាន​ខ្ជាប់​ខ្ជូ​ន មិនអាច​ធ្វេសប្រហែស​បានឡើយ​ដោយសារ​សក​លោក នៅតែ​ប្រឈម​នឹង​ជំងឺ​រាតត្បាត​នេះ​រៀងរាល់ថ្ងៃ​នៅឡើយ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.