ខេត្តកណ្តាល៖ មន្ទីរ​ព័ត៌មាន ខេត្តកណ្តាល បានចេញ​សេចក្តីជូនដំណឹង​មួយ ដល់​ម្ចាស់​ក្រុមហ៊ុន  ពាណិជ្ជករ អាជីវករ សេវាករ ដែល​ប្រកប​អាជីវកម្ម ពាក់ព័ន្ធ​វិ​ស​យ័​ព័ត៌មាន  និង​សោត​ទូរ​ស្សន៍ សូម​បំពេញ សំណុំបែបបទ​ចុះបញ្ជី សុំ​ការ​អនុ​ញា​ត្ត បន្ត​សុពលភាព ឆ្នាំ២០២១ ឬ​បើក​ថ្មី​និង​បង់ប្រាក់​ថ្លៃ​សេវា ចូល​រដ្ឋ​តាមច្បាប់ ដែល​បានកំណត់ នៅ​អង្គភាព​ចេញចូល​តែមួយរបស់​រដ្ឋបាល ខេត្តកណ្តាល អោយបាន​មុន​ថ្ងៃទី៣០មិនា ឆ្នាំ២០២១ ជា​កំហិត។

ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ សេវាករ ទាំងឡាយណា ដែល​មិន​គោរព​និង​មិន​អនុវត្តតាម ដូច​បាន​ជូនដំណឹង​ខាងលើ គណៈកម្មការ​ចំរុះ​ត្រួតពិនិត្យ​របស់​ខេត្ត មន្ត្រី​ជំនាញ​ក្រុង​ស្រុក​និង​មាន វិធានការ​តឹងរឹង ដោយ​ធ្វើការ​ផាក​ពិន​យ័ ឬ​ផាក​ជា​បណ្តោះអាសន្នឬ​បិទ​ការធ្វើ​អាជីវកម្ម​ជា​ស្ថាពរ​តែម្តង។

ដោយឡែក  ក្នុងករណី​ធ្វើអោយប៉ះពាល់ ដល់​ទំនៀមទម្លាប់ ប្រពៃណីជាតិ​សោ​ភណ្ឌ​ភាព សិទ្ធ​បុគ្គល​និង សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ម្ចាស់​ក្រុមហ៊ុន​អាជីវករ ពាណិជ្ជករ សេវាករ ទាំងនោះនិង​ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ជា​ធរមាន៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.