ភ្នំពេញ៖ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ និង រដ្ឋបាលខេត្ត ព្រះសីហនុ បានចាប់ផ្តើម ពិភាក្សា ដោះស្រាយ ផលប៉ះពាល់ សំណង់ មិន រៀបរយ នៅលើ ទីតាំង វិនិយោគ នៅ ផ្នែក មួយ នៃ ភូមិ កោះរ៉ុង សន្លឹម ខេត្ត ព្រះសីហនុ ដើម្បី ព ន្លឿ ង ការអភិវឌ្ឍន៍។

លោក ឃាង ភារ ម្យ អ្នកនាំពាក្យ រដ្ឋបាល រាជធានី ភ្នំពេញ បាន ប្រាប់ គេហទំព័រ propertyarea.asia នៅ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នេះ គឺជា កិច្ចប្រជុំ ដោះស្រាយ ដំបូង ដោយមាន ការចូលរួម ពី តំណាង មកពី ក្រសួង រៀបចំ ដី រដ្ឋបាលខេត្ត តំណាង ក្រុង ម ហ៊ុន វិនិយោគ និង ភាគី ពាក់ព័ន្ធ នានា ធ្វើឱ្យ យ៉ាងណា ដោះស្រាយ សំណង់ ដែល មិន រៀបរយ នៅ ទីនោះ។
លោក បន្តថា ចំពោះ លទ្ធផល បឋម ភាគី ទាំងអស់ បានសម្រេច ចុះទៅ ប្រមូល ទិន្នន័យ ប្រជាពលរដ្ឋ ដែល កំពុង រស់នៅ ជាក់ស្តែង នៅលើ ទីតាំង ជាក់ស្តែង និង កំពុង អាស្រ័យ ផល ។
លោក បន្ថែមថា “ជាមួយគ្នានេះ ក៏ នឹង ចុះ ស្រាវជ្រាវ ចងក្រង ឯកសារ បទដ្ឋាន គតិយុត្តិ ពាក់ព័ន្ធ នឹង ការវិនិយោគ របស់ ក្រុមហ៊ុន ឯកជន នៅលើ កោះរ៉ុង នេះ ហើយក៏ នឹង ដោះស្រាយ ផលប៉ះពាល់ ទៅលើ ដីធ្លី ពាក់ព័ន្ធ នឹង ស្ថាប័នរដ្ឋ មួយចំនួនទៀត ផងដែរ” ។
លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង រៀបចំ ដែនដី នគររូបនីយកម្ម និង សំណង់ និង លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ កាលពី ចុង សប្តាហ៍ កន្លងមកនេះ បាន ដឹកនាំ កិច្ចប្រជុំ ស្ដីពី ការពិភាក្សា ដោះស្រាយ ផលប៉ះពាល់ នៅលើ ទីតាំង វិនិយោគ នៅ ផ្នែក មួយ នៃ ភូមិ កោះរ៉ុង សន្លឹម ខេត្ត ព្រះសីហនុ មានការ ចូលរួម ពី តំណាង ក្រសួង ជំនាញ លោក អភិបាលរង ខេត្ត លោកនាយក រដ្ឋបាល សាលាខេត្ត អភិបាលក្រុង ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ពាក់ព័ន្ធ ក្នុង ខេត្ត ព្រះសីហនុ ផងដែរ ។
កោះរ៉ុង សន្លឹម គឺជា ដែន កោះ មួយ ដែល នៅ មិន ឆ្ងាយ ពី កោះរ៉ុង ឡើយ ដោយ កោះ នេះ ស្ថិតនៅ ភូមិ កោះរ៉ុង សន្លឹម សង្កាត់ កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ដែល បច្ចុប្បន្ននេះ បា នឹង ក្លាយជា គោលដៅ ទេសចរណ៍ មួយ ដ៏ ទាក់ទាញ បំផុត នៅក្នុង ដែល សមុទ្រ របស់ កម្ពុជា។
កោះរ៉ុង សន្លឹម មាន ចម្ងាយ ពី ក្រុងព្រះសីហនុ ប្រវែង ៣៨ គីឡូម៉ែត្រ មាន ប្រជាពលរដ្ឋ រស់នៅ ចំនួន ៥ភូមិ ដែល ភាគច្រើន ប្រកបមុខរបរ ជា នេសាទ និង មាន ផ្ទៃ ឌី ទំហំ ប្រមាណ ៥០០០ ហិកតា និង មាន ឆ្នេរ ខ្សាច់ លាតសន្ធឹង ជាង ១គីឡូម៉ែត្រ ៕