ភ្នំពេញ៖  សម្តេច​តេ​ជោ​អំពាវនាវ​ពលករ​ខ្មែរ​នៅ​ថៃ​សូម​កុំមក​ចូលឆ្នាំ​នៅ​ស្រុក​ខ្មែរ​អី ត្រូវ​ចូលឆ្នាំ​នៅ​ថៃ​ពីព្រោះ​បើ​មកហើយ​គឺ​កម្ពុជា​បិទ​មិនអោយ​ទៅវិញ​នោះទេ។

នេះ​បើតាម​ស​ម្ដេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស តាមរយៈ​ការផ្សាយ​ផ្ទាល់​របស់ ទូរទស្សន៍​ជាតិ​កម្ពុជា​នៅថ្ងៃនេះ។

សម្តេច​តេ​ជោ​បញ្ជាក់ថា បើ​ពលករ​ខ្មែរ​មកវិញ​គឺ​កម្ពុជា​ទទួល  តែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក។

នៅពេល​ត្រឡប់​ទៅវិញ​គឺ​មិន​អនុញ្ញាតិ​នោះទេ មិន​ថា​ចេញទៅ​ប្រទេស​ថៃ ប្រទេស​វៀតណាម ឡាវ នោះទេ​គឺ​នគ​បាល​តាម​ព្រំដែន​មិន​អនុញ្ញាត​អោយចេញ​ទៅវិញ​នោះទេ។

ដូច្នេះ​សម្តេច​តេ​ជោ​ទទូច​សុំអោយ​ពលករ​នៅក្រៅ​ប្រទេស​កុំ​ត្រឡប់មកវិញ មិន​ថា​ជាព​លក​ស្របច្បាប់ ឫ មិន​ស្របច្បាប់​នោះទេ​គឺ​កុំ​ត្រឡប់មកវិញ​នៅ​អំឡុងពេល​ចូលឆ្នាំ​ខាងមុខនេះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.