រតនៈគិរី៖  បឹង​យក្ខ​ឡោម​ស្ថិតនៅ​សង្កាត់​យក្ខ​ឡោម​ក្រុង​បាន​លុង ខេត្តរតនគិរី ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដ៏​មាន​សក្តានុពល​បំផុត សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​មក​ទស្សនា​កំសាន្ត។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ពោលគឺ​ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈ​ឆ្នាំ២០២១ ផ្ទៃ​បឹង​ទាំងមូល​មាន​សភាព​ល្អក់​ប្លែក​ពី​ធម្មតា។

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ​នេះ​ថា ភាពល្អក់​របស់បឹង​យក្ខ​ឡោម​អាចមកពី​កត្តា​បាតុភូតធម្មជាតិ។ លោ​កថា​កាលពី១០ឆ្នាំមុន​ពោលគឺ​នៅ​ឆ្នាំ២០១១ បឹង​យក្ខ​ឡោម​នេះ​ក៏មាន​សភាព​ល្អក់​ដូចគ្នានេះដែរ។ ហើយ​វា​បាន​ថ្លា​ទៅវិញ​រយៈពេល១០ទៅ១៥ថ្ងៃ។ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រូបនេះ​បន្តថា តាម​សេចក្តីរាយការណ៍​មក​គឺ បឹង​លំ​កុ​ដនិង​បឹង​យក្ខ​អោម យក្ខ​រ៉ា ស្ថិតនៅ​ឃុំ​សេ​ដា​ស្រុក​លំផាត់​ក៏​ចាប់ផ្តើម​មាន​សភាព​ល្អក់​ដែរ។ លោក​មិនទាន់​ហ៊ាន​វិនិច្ឆ័យ​តាមបែប​វិទ្យាសាស្ត្រ​យ៉ាងណា​នោះទេ​តែ​តាម​កត់សម្គាល់របស់លោក អោយតែ​ប្រទេសជិតខាង មាន​ព្យុះ រឺ​បាតុភូតធម្មជាតិ​អ្វីមួយ​កើតឡើង​គឺ​បឹង​យក្ខ​ឡោម​ក៏មាន​សភាព​ល្អក​ដែរ។ លោក​បញ្ជាក់ថា សភាព​ល្អក់​របស់​បឹង​យក្ខ​ឡោម និង​បឹង លំ​កុ​ដ បឹង​យក្ខ​អោម យក្ខ​រ៉ា គឺ​មិនមាន​អ្វី​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​នោះទេ គឺ​គ្រាន់តែ​រំខាន​ដល់​ការចុះ​មុជទឹក​លេង​របស់​ភ្ញៀវទេសចរ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ចំណែក លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ក៏បាន​អះអាង​ស្រដៀង​គ្នា​នេះដែរ គឺជា​បាតុភូតធម្មជាតិ គឺ​កើតឡើង១០ឆ្នាំ​ម្តង ពេលនេះ​ផ្ទៃ​មាន​សភាព​ថ្លា​ទៅវិញ​ថ្លា​ទៅវិញ​ជាបណ្តើរៗហើយ។

 

ដោយឡែក​យោងតាម​មន្ត្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ក៏បាន​អោយដឹង​ផងដែ​រថា​បឹង​យក​ក្ខ​ឡោម មាន​ភាពល្អក់​នេះ​មិនមែនជា​លើក​ទី១ទេ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក៏មាន​សភាព​បែបនេះ​កើតឡើង​ដែរ ដោយសារ​បាតុភូតធម្មជាតិ​នៃ​ប​ន្ទុះ​ភ្នំភ្លើង ហើយ​បឹង​យក្ខ​ឡោម​ក៏មាន​សរសៃឈាម​ជាប់​នឹង ប​ន្ទុះ​ភ្នំភ្លើង​មួយទៀត​នៅ​ប្រទេស​ណាមួយ​នៅក្នុង​អាស៊ី ដែល​វា​មាន​សរសៃឈាម​ជាប់​នឹង​បឹង​យក្ស​ឡោម​ដោយ​ផ្អែក​តាម​លក្ខណៈ​វិទ្យាសាស្ត្រ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.