រដ្ឋមន្ត្រី​ការពារជាតិ​បញ្ជា​ឲ្យ​ផ្អាក​ការចាក់​វ៉ា​ក់​សាំ​ត​នៅតាម​អង្គភាព​កងទ័ព​មួយចំនួន!

ភ្នំពេញ៖ រដ្ឋ​ន្ត្រី​ក្រសួង​ការងារ​ពារ​ជាតិ​តាមរយៈ​សារ​ជា​សំឡេង​មួយ​បាន​បញ្ជា​ធ្វើ​ច​ត្តា​ឡី​ស័ក​វេជ្ជបណ្ឌិត ម្នាក់​ដែល​បង្រៀន​ពេទ្យ​នៅ​អង្គភាព​យោធា​មួយចំនួន​អំពី​វិធី​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩រួមទាំង ក្រុមគ្រូពេទ្យ​នៅតាម​អង្គភាព​ទាំងនោះ​ជា​បន្ទាប់​ដើម្បី​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺកូ​វីដ-១៩។

បទបញ្ជា​ផ្ទាល់មាត់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន ការរក​ឃើញថា វេជ្ជបណ្ឌិត​ដែល​ទៅ​បណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ​ទាំងនោះ​មាន​បើក​គ្លិ​និក​ផ្ទាល់ខ្លួន​និង បាន​ទៅ​បង្រៀន​ក្រុមគ្រូពេទ្យ​នៅ​កងកាំភ្លើងធំ សាលា​បច្ចេកទេស​របស់​កងទ័ព​ជាដើម។

ជាមួយនេះ​គ្នា រដ្ឋមន្ត្រី​ការពារជាតិ​ក៏បាន​បញ្ជា​ឲ្យ​ផ្អាក​ការចាក់​វ៉ាក់សាំង​នៅតាម​បណ្តា អង្គភាព​ដែលមាន​ពាក់ព័ន្ធ​នឹង​វេជ្ជបណ្ឌិត​រូបនេះ​ផងដែរ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.