អាជ្ញាធរ​ខេត្តកណ្តាល គ្រោង​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ប្រែក្លាយ​ទីប្រជុំជន​ជ្រៃ​ធំ ស្រុក​កោះធំ​អោយ​ក្លាយជា​ទីក្រុង​ថ្មី​មួយ នៅ​ខេត្តកណ្តាល

ភ្នំពេញ៖ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យ​ក្លាយជា​ព្រំដែន​សន្តិភាព រដ្ឋបាល​ខេត្តកណ្ដាល​បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ គ្រោង​ដាក់​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រែក្លាយ​ទីប្រជុំជន​ជ្រៃ​ធំ​ក្លាយជា​ទីក្រុង​ថ្មី​មួយ នៅ​ខេត្តកណ្តាល ។

នេះ​បើ​យោងតាម​លទ្ធផល​នៃ​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី ២២ ខែ​កុ​ម្ភះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី« ស្តីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត» ។

សូមបញ្ជាក់​ថាបើ​យោង​លើ​លទ្ធផល​នៃ​ស​ន្នី​សិទ​សារ​ព​ត័​មាន​ខាងលើ​ដដែល​បាន​បង្ហា​ថា រដ្ឋបាលខេត្ត​បាន​សហការ​យ៉ាង​ល្អ​ក្នុងការ​ថែរក្សា​ស្ថេរភាព សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ខ្សែបន្ទាត់​ព្រំដែន រួមចំណែក​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​មិត្តភាព រវាង​កងកម្លាំង​សមត្ថកិច្ច​ឈរជើង​នៅ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោយ​ឈរលើ​គោលការណ៍ គោរព​ឯករាជ្យភាព អ​ធិ​ច​តេ​យ្យ​ភាព និង​បូរណភាព​ទឹកដី ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.