សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

តាមមើល ១០០ថ្ងៃ​ដំបូង របស់លោក​បៃ​ដិ​ន ក្នុង​សេត​វិមាន ខណៈ 5G របស់​ចិន នៅ​មិនទាន់​ច្បាស់លាស់

 សហរដ្ឋអាមេរិក៖ និក​ខេ​អ៊ិ សារព័ត៌មាន​ជប៉ុន បាន​រាយការណ៍​នៅ​ថ្ងៃទី២២ កុម្ភៈ អំពី​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​រប​ស់​រដ្ឋាភិបាល លោក ចូ បៃ​ដិ​ន ដែល​បានបង្ហាញ​សញ្ញា​ថា សហរដ្ឋអាមេរិក នឹងមិន​បន្ទន់ឥរិយាបថ​ឡើយ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​ចិន និង​អ្វីដែល​ខ្លួន​មើលឃើញថា ជា​ដំណើរ​ផ្លូវ​ប្រតិបត្តិ​ខាង​សេដ្ឋកិច្ច ដែល​បង្កបញ្ហា។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

របាយការណ៍ បាន​រៀបរាប់ថា ក្រសួងការបរទេសរ​បស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន របស់​សហរដ្ឋអាមេរិក បានបង្ហាញ​សញ្ញា​ថា ក្រុង​វ៉ាស៊ីនតោន មិនទាន់​ត្រៀមខ្លួន​រួច​នៅឡើយ ក្នុងការ​បន្ធូរបន្ថយ​សម្ពាធ​ចំពោះ​ប្រទេស​ចិន ដើម្បី​ការចាប់ផ្ដើម​សម្ព័ន្ធភាព​ទ្វេភាគី ខណៈ​ក្រុង​ប៉េកាំង កំពុង​ព្យាយាម។

ក្រៅពី​ការដាក់​សម្ពាធ​លើ​ប្រទេស​ចិន ក្នុង​ប្រធានបទ​សិទ្ធិមនុស្ស​ហើយ សហរដ្ឋអាមេរិក ថែមទាំង​មិន​ព្រម​បន្ធូរបន្ថយ​នយោបាយ​ហាមប្រាម​តិច​ណូ​ឡូ​ជី​របស់​ចិន​ពី​បណ្ដាញ 5G ក្នុងពេលឆាប់ៗនេះ​ទៀតផង។

លោក ណិ​ដ ផ្រៃ​ស៍ អ្នកនាំពាក្យ​ក្រសួងការបរទេស នៃ​សហរដ្ឋអាមេរិក បាន​ថ្លែង​អំពី​ការអំពាវនាវ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ចិន លោក វ៉ាង យី ដែល​ស្នើឱ្យ​មានការ​ចាប់ផ្ដើម​សម្ព័ន្ធភាព​ទ្វេភាគី​ជាថ្មី​នោះ​ថា សម្ដី​របស់លោក វ៉ាង “ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ទំនោរ​របស់​ក្រុង​ប៉េកាំង ក្នុងការ​គេចចេញ​ពី​ការទិតៀន​អំពី​ការប្រតិបត្តិ​ខាង​សេដ្ឋកិច្ច ដែល​ខ្វះ​ភាព​បរិសុទ្ធ ការបរាជ័យ​ក្នុងការ​ប្រតិបត្តិ​តាម​កិច្ចព្រមព្រៀង​អន្តរជាតិ និង​សិទ្ធិមនុស្ស​សកល”

“យើង​នៅតែ​ប្រកាន់ខ្ជាប់​គោលជំហរ ដើម្បី​គុណ​តម្លៃ​ប្រជាធិបតេយ្យ​របស់​យើង នៅពេលដែល​សិទ្ធិមនុស្ស ត្រូវបាន​រំលោភ​នៅក្នុង​ស៊ីន​ចៀង, ទី​បេ​ត៍ ឬ​ទីកន្លែងផ្សេងៗទៀត​នៅក្នុង​ប្រទេស​ចិន ឬ​នៅពេល​ការគ្រប់គ្រង​ខ្លួនឯង ត្រូវបាន​ជាន់ឈ្លី​នៅក្នុង​ទីក្រុង​ហុងកុង” លោក​ផ្រៃ​ស៍ បាន​ថ្លែង​បែបនេះ និង​បន្តថា លោក​វ៉ាង​អំពាវនាវ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​បញ្ឈប់​វិធានការ​ទណ្ឌកម្ម​តិច​ណូ​ឡូ​ជី និង​ពាណិជ្ជកម្ម សម័យ​លោក​ដូ​ណា​ល់ ត្រាំ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក រូបនេះ បាន​បន្ថែមថា “យើង​មាន​កង្វល់​យ៉ាងខ្លាំង ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​របស់​ការដំឡើង​ខ្សែបណ្ដាញ ដោយ​ឧបករណ៍​ដែល​អាច​ចាត់ការ​រារាំង ឬ​គ្រប់គ្រង​ដោយ​ប្រទេស​ចិន”៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព