សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ផ្សារ​គំរូ ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​សាងសង់​លើ  ទំហំ​ផ្ទៃដី​សរុប៥០ ហិកតា

កំពត៖  ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ដោយមាន​ការចូលរួម​ពី អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញកាលពី​ថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បាន​អញ្ជើញ​អមដំណើរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ចុះ​ពិនិត្យ​ទីតាំង សាងសង់​ផ្សារ​គំរូ ព្រំដែន ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ទីតាំង​គម្រោង​អភិវឌ្ឍ​សាងសង់ ផ្សារ​គំរូ​ព្រំដែន​នេះ​គឺ​ស្ថិតនៅ ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត លើ​ផ្ទៃដី​ចំនួន ២ ហ.ត ជា​ជំហាន​ដំបូង តាម​គម្រោង​ផែនការ​គឺ​ក្នុង​ទំហំ​ផ្ទៃដី​សរុប៥០ ហ.ត។ គម្រោង​នេះ​ទៀតសោត គឺជា​គម្រោង​អាទិភាព​ទី២ បន្ទាប់ពី​ផ្សារ​គំរូ​ព្រំដែន​បាន​កសាង​រួចរាល់​នៅក្នុង​ខេត្ត ត្បូងឃ្មុំ ក្នុងចំណោម​ខេត្ត​នានា​ជាប់​ព្រំដែន​វៀតណាម។

នៅក្នុង​ជំហាន​ដំបូង​នេះដែរ​គម្រោង​នេះ​អភិវឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ មានការ​កសាង​ត​ភ្ជាប់​ផ្លូវ ក្នុង​តំបន់​ព្រំដែន​រវាង​កម្ពុជា វៀតណាម អគារ​ផ្សារ​កម្ពស់២ជាន់​រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដោយ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​ប្រមាណ២លាន​ដុល្លារ និង​អាច​សាងសង់​បញ្ចប់​នៅ​ដើមឆ្នាំ​ឬ​ពាក់កណ្ដាល​ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាស​នោះ​ក៏បាន ស្នើ​ដល់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​សម្រួល​និង​សហការ​បានល្អ ជាមួយនឹង​ក្រុមហ៊ុន​សាងសង់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​គម្រោង​សាងសង់​នេះ​បានសម្រេច​លទ្ធផល​ជោគជ័យ​ឆាប់រហ័ស​តាម​គោលការណ៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល។

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​សំដែង​ការអបអរសាទរ និង​គាំទ្រ សហការ ព្រមទាំង​សង្ឃឹមថា សមិទ្ធផល​នៃ​គម្រោង​នេះ បន្ទាប់ពី​កសាង​រួចរាល់​ហើយ នឹង​អាចធ្វើឱ្យ​ការដោះដូរ​ទំនិញ​តាម​ព្រំដែន​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ថែមទៀត​នឹងធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរឡើង​មួយកម្រិត​ទៀត៕

#អរគុណសន្តិភាព