ភ្នំពេញ៖  ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​ដើម្បី​តាមដាន នៃ​ការវិវត្តន៍​សភាពការណ៍​ពាក់ព័ន្ធ​ជំងឺឆ្លង​កូ​វីដ១៩ ចូល​សហគមន៍​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ គ្រា​ដែល​ចំនួន​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍​រាជធានី​ភ្នំពេញ​បាន​ឆ្លង​កើនឡើង​ចំនួន​មនុស្ស ៣៤០នាក់ ក្នុងនោះ២៤នាក់​ថ្មី​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល២៤ម៉ោង​ចុង​ក្រោយនេះ។

នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ចំពោះ​កិច្ច​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី បាន​ថ្លែងថា ក្រុមការងារ​នេះ​មាន​តួនាទី​ភារកិច្ច​ត្រូវធ្វើ​របាយការណ៍​ជា​រៀងរាល់ថ្ងៃ​រាយការណ៍​ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ស្ថានភាព​វិវត្តន៍​ទីតាំង​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ និង​ការប្រើប្រាស់​កម្លាំង​ចេញ​អន្តរាគមន៍​បន្ថែ​មការ​ពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​រកឃើញ​ថ្មី គោលដៅ​ព្យាបាល​ជំងឺ​កូ​វីដ១៩និង​សកម្មភាព​ផ្សេងទៀត​របស់​អាជ្ញាធរ សមត្ថកិច្ច មន្ត្រី​សុខាភិបាល ដែល​កំពុង​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ជុំវិញ​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍២០ កុម្ភៈ។

លោក​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​ក្រុមការងារ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ថ្មី​នេះ​ទៅតាម​តួ​ភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​និង​ទទួលខុសត្រូវ​ខ្ពស់​ចំពោះមុខ​ថ្នាក់លើ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.