ភ្នំពេញ  ៖ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ ក្នុង​សហគមន៍​ចំនួន៣៩នាក់​ថែមទៀត ខណៈ​អ្នកជំងឺ៤៨នាក់​បានជា​សះស្បើយ។

ក្រសួង​បន្តថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង៣៩នាក់ មាន​ជនជាតិខ្មែរ​ចំនួន២៨នាក់ ជនជាតិ​ចិន ៧នាក់, ជនជាតិ​វៀតណាម ៣នាក់ និង​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និង​បាត់ដំបង។

ចំណែក​អ្នកជា​សះស្បើយ​ទាំង៤៨នាក់​វិញ​មាន៖ មាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន២លើក និង​បានអនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង៧៖០០នាទី​ព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ សរុប​ចំនួន ១១៦៣នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៥៩៧នាក់ និង​អ្នកជំងឺ៥៦៥នាក់ កំពុង​សម្រាក​ព្យាបាល

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.