ហាណូយ៖ ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង COVID-19 ថ្មីៗ ចំនួន ០៤ករណី​បន្ថែមទៀត ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​អាស៊ាន​មួយ​នេះ​កើន​ដល់ ២,៥៣៣ករណី ដោយ​ក្នុងនោះ​ករណី​ឆ្លងថ្មីៗទាំងអស់​ខាងលើ សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅប្រទេស។

រហូតមកទល់​ពេលនេះ ប្រទេស​វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន២,៥៣៣ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣៥នាក់ និង​អ្នកជា​សះស្បើយ ២,០៤៨នាក់។ រលក​ចុងក្រោយ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ COVID-19 បាន​វាយប្រហារ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី២៨ ខែមករា ដោយមាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ចំនួន៨៩៥ករណី ដែល​ត្រូវបាន​រាយការណ៍​ចេញពី​ទីក្រុង និង​ខេត្ត​ចំនួន១៣ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.