ឯកឧត្តម ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បញ្ហា​គ្រឿងញៀន

 

កំពត៖ នៅ​ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​គណៈ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែសីហា ឆ្នាំ២០២០ លើក​ទី២៩ ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពត។

កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​ការពិនិត្យ​ពិភាក្សា ស្ដីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បញ្ហា​គ្រឿងញៀន ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថានភាព​ទេសចរ​នៅក្នុង​ខេត្តកំពត​នា​អំឡុងពេល​ភ្ជុំបិណ្ឌ បញ្ហា​ប្រឈម សំណូមពរ និង​តម្រូវការ នៅ​មូលដ្ឋាន​ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ដោះស្រាយ និង​អនុវត្តន៍ ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព។

 

ក្នុងឱកាស​នោះ ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី ក្នុង​តំបន់ការពារធម្មជាតិ​ជូន​ប្រជាពលរដ្ឋ ដែល បាន​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំកន្លងមក ដែល​ផែនការ​នេះ​អនុវត្តន៍​តាម ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល។

 

ជាមួយនេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​នៃ មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវមាន​ការយកចិត្ត​ទុកដាក់​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ ការងារ​នេះ​ប្រកបដោយ​តម្លាភាព​ប្រសិទ្ធភាព ហើយ​បើ​មាន​មន្ត្រី​ណា​មានការ​អនុវត្ត​ផ្ទុយ​ពី ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​លេចចេញ​ជា​បាតុភាព​អសកម្ម សូម ប្រញាប់​ដកខ្លួន​ចេញ និង​អនុវត្តន៍​ឱ្យមាន​ការប្រុងប្រយ័ត្ន ហើយ​អាជ្ញាធរ​ក៏​មិនត្រូវ​ចុះ​ហត្ថ លេខា បញ្ជា​ក់លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ដោយ​ពុំមាន​ការវាយតម្លៃ ឬ​មាន​តម្លា ភាពជាក់លាក់​ចំពោះ​ការសុំ​កាន់កាប់​ដី នៅក្នុង​តំបន់ការពារធម្មជាតិ​នេះឡើយ៕

Related Posts

Leave a Reply

Your email address will not be published.